អដ្ឋកថាចាតុទ្ទិសគាថា
គាថាថា ចាតុទ្ទិសោ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលមុន បច្ចេកពោធិសត្វ ៥ អង្គ បួសក្នុងសាសនា របស់ព្រះមានព្រះភាគកស្សបៈ បំពេញគតបច្ចាគតវត្ត អស់ ២ ម៉ឺនឆ្នាំ ហើយកើតក្នុងទេវលោក ចុតិចាកទេវលោកនោះហើយ បណ្តាបច្ចេកពោធិសត្វទាំងនោះ បច្ចេកពោធិសត្វអង្គធំ បានជាព្រះបាទពារាណសី បច្ចេកពោធិសត្វដ៏សេស បានជាបទេសរាជា ។ ឯព្រះរាជា ៤ អង្គនោះ រៀនកម្ម ដ្ឋានហើយ ទ្រង់លះរាជសម្បត្តិចេញបួស បានជាព្រះបច្ចេកសម្ពុទ្ធដោយ លំដាប់ ហើយនៅត្រង់ញកភ្នំនន្ទមូលកៈ ថ្ងៃមួយ ចេញចាកសមាបត្តិហើយ ពិចារណាដល់កម្ម និងសម្លាញ់របស់ខ្លួន ដោយន័យដូចពោលហើយ ក្នុង កាលដឹងហើយ ទើបរកឱកាសដើម្បីសម្តែងអារម្មណ៍ដល់ ព្រះបាទពារាណសីដោយឧបាយ ។ ព្រះរាជានោះ ស្លុតព្រះហបឫទ័យក្នុង ពេលយប់ អស់វារៈ ៣ ដង ទ្រង់ខ្លាច ទើបទ្រង់ស្រែកដោយសំឡេងខ្លាំង ទ្រង់ស្ទុះទៅកាន់ល្វែងធំ កាលត្រូវបុរោហិតដែលក្រោកឡើងអំពីព្រលឹម ក្រាប ទូលសួរដល់ការផ្ទំជាសុខ ទើបត្រាស់ថា លោកអាចារ្យ យើងមានសេចក្តី សុខអំពីណា ហើយទ្រង់ប្រាប់រឿងទាំងអស់នោះ ។ ឯបុរោហិតគិតថា រោគ នេះបុគ្គលណាម្នាក់ មិនអាចព្យាបាលដោយភេសជ្ជកម្មណាមួយ មានការ ដាក់ថ្នាំធ្វើឲ្យក្អួតជាដើម តែឧបាយសម្រាប់បរិភោគកើតឡើងដល់អញហើយ ទើបក្រាបទូលថា បពិត្រមហារាជ នេះជាបុព្វនិមិត្តនៃការវិនាសរាជសម្បត្តិ និងអន្តរាយនៃព្រះជន្មជាដើម ធ្វើឲ្យព្រះរាជាតក់ស្លុតខ្លាំងឡើង ហើយក្រាប ទូលថា ដើម្បីឲ្យបុព្វនិមិត្តនេះស្ងប់ ទ្រង់គប្បីប្រទានដីរី សេះ និងរថជាដើម មានប្រមាណបុណ្ណេះៗ មួយអន្លើដោយប្រាក់ និងមាសឲ្យជាទក្ខិណាបូជា យញ្ញ ហើយឲ្យចាត់ចែងការបូជាយញ្ញ ។ គ្រានោះ ព្រះបច្ចេកស