អដ្ឋកថាកោវិឡារគាថា

ក្បាលទី 59 · ទំព័រ 393

គាថាថា ឱរោបយិត្វា ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី មានព្រះរាជា ព្រះនាមចាតុមាសិកព្រហ្មទត្ត យាងទៅព្រះរាជឧទ្យាន ក្នុងខែដំបូងនៃគិម្ញន្តរដូវ ទ្រង់ឃើញដើម រលួសផ្អុង ពេញទៅដោយស្លឹកពណ៌ខៀវ និងក្រាស់ ក្នុងភូមិភាគដែលគួរ ជាទីត្រេកអរ ក្នុងព្រះរាជឧទ្យាននោះ ទើបត្រាស់ថា ចូរក្រាលទីបន្ទំដល់ យើងត្រង់គល់រលួសផ្អុង ហើយទ្រង់ក្រសាលក្នុងព្រះរាជឧទ្យាន ពេលល្ងាច ទ្រង់សម្រេចការផ្ទំទៀបគល់រលួសផ្អុងនោះ ។ ក្នុងខែកណ្តាលនៃគិម្ញន្តរដូវ បានយាងទៅកាន់ព្រះរាជឧទ្យាននោះទៀត ក្នុងកាលនោះ ដើមរលួសផ្អុងកំពុងចេញផ្កា ក្នុងកាលនោះ ទ្រង់ក៏ធ្វើយ៉ាង នោះដូចគ្នា ។ ក្នុងខែខាងចុងគិម្ញន្តរដូវបានយាងទៅម្តងទៀត ក្នុងកាលនោះ ដើមរលួសផ្អុងក៏ជ្រុះស្លឹក ដូចជាដើមឈើងាប់ ។ ក្នុងកាលនោះ ព្រះរាជា ទ្រង់មិនទាន់មើលដើមឈើនោះ ដ្បិតធ្លាប់ស្និទ្ធស្នាលក្នុងកាលមុន ទើបត្រាស់ ឲ្យក្រាលកម្រាលដែលជាទីបន្ទំ ត្រង់គល់រលួសផ្អុងនោះទៀត ។ អមាត្យ ទាំងឡាយទោះបីដឹង ក៏ក្រាលទីបន្ទំត្រង់គល់រលួសផ្អុងនោះ តាមពាក្យរបស់ ព្រះរាជា ។ ទ្រង់ក្រសាលក្នុងព្រះរាជឧទ្យាន លុះពេលល្ងាច កាលផ្ទំក្នុង ទីនោះ ទ្រង់ឃើញដើមឈើនោះ ទើបទ្រង់ព្រះតម្រិះថា អាក្រក់ពិតហ្ន៎ ដើមឈើ នេះ កាលមុនពេញដោយស្លឹក ជាដើមឈើស្អាត គួរមើល ដូចសម្រេច ដោយកែវមណី បន្ទាប់អំពីនោះ មានសម្រស់គួរមើល ដោយផ្កាទាំងឡាយ ដូចគ្នានឹងពន្លកកែវប្រពាល ដែលដាក់ក្នុងរវាងមែក មានពណ៌ក្រហមដូច កែវមណី និងភូមិភាគខាងក្រោមដើមឈើនេះ ក៏ក្រាលដោយដីខ្សាច់ ដូចគ្នា នឹងបណ្តាញកែវមុក្តា ដេរដាសដោយផ្កាដែលជ្រុះចាកទង ដូចជាក្រាល ដោយសំពត់កម្ពលក្រហម ថ្ងៃនេះ ដើ