អដ្ឋកថាសហាយគាថា
គាថាថា សចេ លភេថ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលមុន បច្ចេកពោធិសត្វ ២ អង្គ បួសក្នុងសាសនា របស់ព្រះមានព្រះភាគ ព្រះនាមកស្សបៈ បំពេញគតបច្ចាគតវត្តអស់ ២ ម៉ឺន ឆ្នាំ កើតឡើងក្នុងទេវលោក ។ ចុតិអំពីទេវលោកនោះហើយ បណ្តាបច្ចេកពោធិសត្វទាំងនោះ បច្ចេកពោធិសត្វអង្គធំ បានជាឱរសរបស់ព្រះបាទ ពារាណសី បច្ចេកពោធិសត្វអង្គតូច បានជាបុត្តរបស់បុរោហិត ។ បច្ចេកពោធិសត្វទាំង ២ នោះ បដិសន្ធិក្នុងថ្ងៃតែមួយ ចេញអំពីឧទរមាតាក្នុងថ្ងៃតែ មួយ បានជាសម្លាញ់លេងដីជាមួយគ្នា ។ កូនបុរោហិតជាអ្នកមានបញ្ញា ក្រាប ទូលព្រះរាជបុត្តថា បពិត្រសម្លាញ់ អំណឹះឥតអំពីព្រះរាជបិតាទៅ ទ្រង់នឹង បានរាជសម្បត្តិ ឯខ្ញុំនឹងបានតំណែងបុរោហិត បុគ្គលសិក្សាល្អហើយ ទើប អាចគ្រប់គ្រងរាជសម្បត្តិបាន មកពួកយើងនឹងរៀនសិល្បសាស្ត្រ ។ បន្ទាប់ អំពីនោះ ជនទាំង ២ ពាក់អំបោះ ទ្រង់ក្លែងភេទជាព្រាហ្មណ៍ ត្រាច់បិណ្ឌបាត ទៅក្នុងគាម និងនិគមជាដើម ដល់បច្ចន្តជនបទ ។ ព្រះបច្ចេកពុទ្ធ ៥ អង្គ ចូលទៅកាន់ស្រុកនោះ ក្នុងពេលភិក្ខាចារ ជនទាំងឡាយក្នុងស្រុកនោះ ឃើញ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយហើយ កើតនូវឧស្សាហ៍ នាំគ្នាក្រាលអាសនៈ បង្អោនរបស់ទំពា និងរបស់បរិភោគដ៏ប្រណីតចូលទៅបូជា ។ ជនទាំង ២ នោះគិតដូច្នេះថា ឈ្មោះថា បុគ្គលមានត្រកូលខ្ពស់ដូចពួកយើង មិនមាន ម្យ៉ាងទៀត ជនទាំងនេះ បើត្រូវការក៏នឹងឲ្យភិក្ខាដល់ពួកយើង បើមិនត្រូវការ