អដ្ឋកថាអទ្ធាបសំសាគាថា
គាថាថា អទ្ធា បសំសាម ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចគ្នានឹង អត្ថុប្បត្តិហេតុរបស់ ចាតុទ្ទិសគាថា ទៅទល់គ្នានឹងព្រះបច្ចេកសម្ពុទ្ធទាំងឡាយ អង្គុយលើអាសនៈ ដែលក្រាលក្នុងទីវាល ។ ឯសេចក្តីប្លែកគ្នា មាន ដូចតទៅ ព្រះរាជាអង្គនេះមិនតក់ស្លុត ដូចព្រះរាជាអង្គនោះ ដែលតក់ស្លុតក្នុង វេលាយប់អស់វារៈ ៣ ដង ។ ព្រះរាជាអង្គនេះទ្រង់មិនបានត្រៀមការបូជា យញ្ញ ទ្រង់និមន្តឲ្យព្រះបច្ចេកសម្ពុទ្ធទាំងឡាយ អង្គុយលើអាសនៈដែលគេ ក្រាលក្នុងទីវាល រួចត្រាស់ថា លោកម្ចាស់ទាំងឡាយជានរណា ព្រះបច្ចេកសម្ពុទ្ធទាំងឡាយទូលថា មហាបពិត្រ ពួកអាត្មាឈ្មោះអនវជ្ជភោជី ។ ព្រះរាជាត្រាស់សួរថា លោកដ៏ចម្រើន ពាក្យថា អនវជ្ជភោជី នេះ មាន សេចក្តីដូចម្តេច ព្រះបច្ចេកសម្ពុទ្ធទាំងឡាយទូលថា បពិត្រមហារាជ ពួក អាត្មាបានរបស់ល្អ ឬមិនល្អ ក៏ឆាន់បាន ដោយមិនសម្តែងអាការខុស ប្រក្រតី ។ ព្រះរាជាបានស្តាប់ដូច្នោះ ទើបមានព្រះតម្រិះដូច្នេះថា បើដូច្នោះ អញគួរពិសោធមើលលោកម្ចាស់ទាំងនេះ ជាបុគ្គលដូច្នេះ ឬមិនមែន ។ ថ្ងៃនោះ ទ្រង់ក៏អង្គាសដោយបាយចុងអង្ករ មានទឹកជ្រក់ជាគម្រប់ ២ ព្រះ បច្ចេកសម្ពុទ្ធទាំងឡាយ មិនមានអាកាសខុសប្លែក ឆាន់បាយចុងអង្ករនោះ ដូចអមតភោជន ។ ព្រះរាជាទ្រង់ព្រះតម្រិះថា លោកទាំងនេះ ជាអ្នកមិនមាន អាការខុសប្រក្រតី ក្នុងមួយថ្ងៃ ព្រោះប្តេជ្ញាហើយ ស្អែកនេះ អញនឹងដឹង ទើបនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ក្នុងថ្ងៃទី ២ ក៏ទ្រង់ធ្វើយ៉ាងនោះ ។ ព្រះ បច្ចេកពុទ្ធទាំងនោះក៏ឆាន់យ៉ាងនោះ ។ លំដាប់នោះ ព្រះរាជាទ្រង់ព្រះតម្រិះថា អញនឹងថ្វាយរបស់ល្អសាក មើល ទើបនិមន្តទៀត ទ្រង់ធ្វើមហាសក្ការៈអស់ ២ ថ្ងៃ ទ្រង់អង្គាសដោយ របស់ទ