អដ្ឋកថាកាមគាថា

ក្បាលទី 59 · ទំព័រ 410

គាថាថា កាមា ហិ ចិត្រា ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា សេដ្ឋីបុត្តក្នុងនគរពារាណសីបានតំណែងសេដ្ឋី តាំងអំពីក្មេង នោះឯង ។ សេដ្ឋីបុត្តនោះ បានទទួលការបម្រើដោយសម្បត្តិទាំងពួង ដូច ទេវកុមារ ។ កាលនោះ សេដ្ឋីបុត្តនោះនៅក្មេងនោះឯង គិតថា នឹងបួស ទើប លាមាតាបិតា ។ មាតាបិតាក៏ហាមឃាត់ សេដ្ឋីបុត្តនោះ ក៏រំអុករឿយៗ ។ មាតាបិតាក៏ហាមឃាត់ទៀត ដោយប្រការផ្សេងៗ ថា នែបា បាជាមនុស្ស សុខុមាលជាតិ បព្វជ្ជាធ្វើបានដោយក្រ ដូចការដើរទៅមកលើមុខកាំបិតកោរ ។ សេដ្ឋីបុត្តនោះ ក៏នៅតែរំអុកយ៉ាងនោះឯង ទើបមាតាបិតាគិតថា បើកូននេះ បួស ពួកយើងក៏មានទោមនស្ស បើឲ្យនៅ កូនយើងក៏កើតទោមនស្ស សូមឲ្យ ទោមនស្សកើតដល់ពួកយើងចុះ កុំបីមានដល់កូនយើងឡើយ ទើបអនុញ្ញាត ឲ្យបួស ។ បន្ទាប់អំពីនោះ សេដ្ឋីបុត្តនោះ មិនដាក់ចិត្តដល់បរិវារជន ដែល កំពុងបរិទេវនាការ ទៅកាន់ព្រៃឥសិបតនៈ បួសក្នុងសម្នាក់របស់ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ សេនាសនៈដ៏ប្រសើរ មិនដល់លំដាប់កុលបុត្តនោះ ទើប កុលបុត្តនោះលាតកន្ទេលផែងលើគ្រែតូច ហើយសិង ។ កុលបុត្តនោះ ធ្លាប់ ស្និទ្ធស្នាលក្នុងដំណេកយ៉ាងល្អមកអំពីមុន ទើបមានសេចក្តីលំបាកក្រៃលែង អស់មួយយប់ទល់ភ្លឺ កាលរាត្រីអស់ហើយ កុលបុត្តនោះ ធ្វើបរិកម្មសរីរៈ ហើយកាន់បាត្រ និងចីវរចូលទៅបិណ្ឌបាត មួយអន្លើដោយព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ។ បណ្តាព្រះបច្ចេកសម្ពុទ្ធទាំងនោះ ព្រះបច្ចេកសម្ពុទ្ធដែល