អដ្ឋកថាតិគាថា

ក្បាលទី 59 · ទំព័រ 413

គាថាថា តី ច ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី បូសកើតឡើងដល់ព្រះរាជា ។ វេទនា ដ៏ខ្លាំងក្លាបានបន្លែមច្រើនឡើង គ្រូពេទ្យទាំងឡាយទូលថា វៀរសត្ថកម្ម គឺ ការវះកាត់ នឹងមិនមានផាសុក ព្រះរាជាទ្រង់ឲ្យអភ័យដល់ពេទ្យទាំងនោះ ហើយឲ្យធ្វើការវះកាត់ ពេទ្យទាំងនោះវះបូសនោះហើយ នាំខ្ទុះ និងឈាមចេញ អស់នូវការឈឺចាប់ ហើយយកសំពត់រុំ និងថ្វាយដំបូន្មានព្រះរាជាឲ្យសោយ ព្រះក្រយាហារ ដែលផ្សំដោយសាច់សៅហ្មង ។ ព្រះរាជាទ្រង់មានព្រះសរីរៈ ស្គាំងស្គមព្រោះភោជនសៅហ្មង បូសរបស់ព្រះរាជានោះក៏ក្រៀមទៅ ។ ព្រះរាជា ទ្រង់មានសញ្ញាថា ទ្រង់មានផាសុក ទើបសោយព្រះក្រយាហារដ៏ប្រសើរ ដោយហេតុនោះ ទើបទ្រង់មានកម្លាំង សោយព្រះក្រយាហារដូចមុនទៀត ។ បូសរបស់ព្រះរាជានោះត្រឡប់កើតដូចមុនទៀត កាលបើយ៉ាងនោះ ទើបទ្រង់ ឲ្យធ្វើការវះកាត់ រហូតដល់ ៣ ដង ត្រូវគ្រូពេទ្យទាំងឡាយវៀរហើយចាក ការរក្សា ទើបទ្រង់នឿយណាយ លះមហារាជសម្បត្តិចេញបួស ចូលព្រៃ ប្រារព្ធវិបស្សនា អស់ ៧ ឆ្នាំ ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ បាន ពោលឧទានគាថានេះហើយ ទៅកាន់ភ្នំនន្ទមូលកៈ ។ ដែលឈ្មោះថា តី ក្នុងគាថានោះ ព្រោះអត្ថថា មក ពាក្យថា តី នេះ ជាឈ្មោះរបស់ហេតុនៃសេចក្តីវិនាស ដែលជាចំណែកនៃអកុសលដែល ចរមក ។ ព្រោះហេតុនោះ កាមគុណទាំងនេះ ទើបឈ្មោះថា ចង្រៃ ព្រោះ អត្ថថា នាំមកនូវការវិនាសមិនមែនតិច និងព្រោះអត្ថថា ជាទីប្រជុំនៃសេចក្តី វិនាស ។ បូសក៏ហូរចេញនូវរបស់មិនស្អាតមក ជារបស់បោងឡើង ទុំ និង បែក ព្រោះហេតុនោះ ទើបកាមគុណទាំងនេះ ឈ្មោះថា ជាបូស ព្រោះហូរ នូវរបស់មិនស្អាត គឺកិលេសចេញមក និងព្រោះមានភាវៈបោងឡើងទុំ និង បែក ដោយកា