អដ្ឋកថានាគគាថា

ក្បាលទី 59 · ទំព័រ 417

គាថាថា នាគោវ ជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី មានព្រះរាជាមួយអង្គគ្រងរាជសម្បត្តិ ២០ ឆ្នាំ សោយទិវង្គតហើយ ត្រូវឆេះក្នុងនរក ២០ ឆ្នាំ ដូចគ្នា ហើយមក កើតក្នុងកំណើតដំរី ក្នុងហិមវន្តប្បទេស មានសកលកាយទាំងមូល ពណ៌ ដូចផ្កាឈូក ជាដំរីមេហ្វូងដ៏ប្រសើរ ។ កូនដំរីទាំងឡាយ រមែងស៊ីមែកឈើ បាក់ ដែលដំរីនោះកាច់ឲ្យហើយ ក្នុងការចុះកាន់ទឹក ពួកដំរីញី ក៏យកភក់មក លាបដំរីនោះ ។ រឿងទាំងអស់ដូចគ្នានឹងរឿងរបស់ដំរីបាលិលេយ្យកៈ ។ ដំរី នោះនឿយណាយ ទើបចៀសចេញចាកហ្វូង បន្ទាប់អំពីនោះ ហ្វូងដំរីក៏នាំគ្នា ទៅតាមដំរីនោះ តាមស្នាមជើង ។ ដំរីនោះ ទោះបីគេចចេញយ៉ាងនោះ អស់ វារៈ ៣ ដង ហ្វូងដំរីក៏នៅតែជាប់តាមអស់ វារៈ ៣ ដង ។ លំដាប់នោះ ដំរីនោះគិតថា ឥឡូវនេះ ចៅរបស់អញគ្រងរាជសម្បត្តិ ក្នុងនគរពារាណសី បើដូច្នោះ អញគប្បីទៅកាន់ឧទ្យានក្នុងជាតិមុនរបស់អញ ចៅនោះ នឹងរក្សា អញក្នុងឧទ្យាននោះ ។ លំដាប់នោះ កាលហ្វូងដំរីនាំគ្នាដេកលក់ក្នុងពេលយប់ ដំរីនោះក៏លះបង់ហ្វូង ចូលទៅកាន់ឧទ្យាននោះឯង ។ អ្នករក្សាឧទ្យានឃើញ ដំរីនោះ ទើបក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់ចោមរោមដោយសេនា បំណងថា នឹងចាប់ដំរី ។ ដំរីបែរមុខឆ្ពោះទៅរកព្រះរាជា ។ ព្រះរាជាទ្រង់ ព្រះតម្រិះថា ដំរីបែរមុខមករកអញ ទើបផ្ទាប់ព្រួញ ប្រថាប់ឈរ លំដាប់នោះ ដំរីគិតថា ព្រះរាជានេះគង់នឹងបាញ់អញ ទើបពោលដោយភាសាមនុស្សថា បពិត្រព្រហ្មទត្ត ទ្រង់កុំបាញ់ខ្ញុំឡើយ ខ្ញុំជាអយ្យការបស់ទ្រង់ ។ ព្រះរាជា ត្រាស់ថា ឯងនិយាយអ្វី ហើយត្រាស់សួររឿងទាំងពួង ។ ឯដំរីក៏ក្រាបទូល រឿងទាំងពួងទាក់ទងនឹងរាជសម្បត្តិ ទាក់ទងនឹងនរក និងទាក់ទងក្នុងកំណើត ដំរីឲ្យទ