អដ្ឋកថានិល្លោលុបគាថា
គាថាថា និល្លោលុបេ ជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ចុងភៅរបស់ព្រះបាទពារាណសី ចម្អិនព្រះស្ងោយក្នុងចន្លោះ ឃើញថា គួរពេញចិត្ត មានរសឆ្ងាញ់ ទើបបង្អោនចូលទៅថ្វាយ ដោយ បំណងថា ធ្វើដូចម្តេចហ្ន៎ ព្រះរាជាប្រទានទ្រព្យឲ្យដល់អញខ្លះ ។ ព្រះក្រយាហារ នោះគ្រាន់តែក្លិនបុណ្ណោះ ក៏ធ្វើឲ្យព្រះរាជាចង់សោយ ធ្វើឲ្យកើតទឹកមាត់ក្នុង ព្រះឱស្ឋ លុះដាក់ពំនូតបាយ ១ មាត់ដំបូង ចូលក្នុងព្រះឱស្ឋ សរសៃ ១៧០០០ បីដូចទឹកអម្រិតពាល់ត្រូវហើយ ចុងភៅគិតថា នឹងប្រទានដល់អញ ក្នុងកាលឥឡូវនេះ នឹងប្រទានដល់អញក្នុងកាលឥឡូវនេះ ចំណែកព្រះរាជា ទ្រង់ព្រះតម្រិះថា ចុងភៅសមគួរដល់សក្ការៈ ហើយទ្រង់ព្រះតម្រិះថា បើ អញបានភ្លក្សរសហើយ ឲ្យសក្ការៈ កិត្តិសព្ទមិនល្អក៏នឹងផ្សាយទៅថា ព្រះរាជា អង្គនេះ ជាមនុស្សល្មោភក្នុងរស ដូច្នេះ ទើបមិនត្រាស់ពាក្យណាមួយ ។ តែទោះជាដូច្នោះ បុរសចុងភៅនោះ ក៏នៅតែគិតថា នឹងប្រទានឥឡូវនេះ នឹង ប្រទានឥឡូវនេះ រហូតដល់សោយស្រេច ។ ចំណែកព្រះរាជាក៏មិនបានត្រាស់ ពាក្យណាមួយ ព្រោះខ្លាចចំពោះការតិះដៀល លំដាប់នោះ ចុងភៅគិតថា ជិវ្ហាវិញ្ញាណរបស់ព្រះរាជានេះ ប្រហែលជាមិនមាន ក្នុងថ្ងៃទី ២ ក៏បង្អោន ព្រះក្រយាហារដែលមានរសមិនឆ្ងាញ់ចូលទៅថ្វាយ ។ ព្រះរាជាលុះបានសោយ ទ្រង់ក៏ជ្រាបថា អ្នកដ៏ចម្រើន ថ្ងៃនេះ ចុងភៅគួរដល់ការតិះដៀលហ្ន៎ តែទ្រង់ ពិចារណាដូចក្នុងកាលមុន ទើបមិនបានត្រាស់ពាក្យណាមួយ ព្រោះខ្លាចត្រូវ