អដ្ឋកថាពហុស្សុតគាថា

ក្បាលទី 59 · ទំព័រ 433

គាថាថា ពហុស្សុតំ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ ពាក្យទាំងពួង មានពាក្យថា បានឮថា ក្នុងកាលមុន ព្រះបច្ចេកពោធិសត្វ ៨ អង្គ បួសក្នុងសាសនារបស់ព្រះមានព្រះភាគកស្សបៈ បំពេញគតបច្ចាគតវត្ត ហើយកើតឡើងក្នុងទេវលោក ដូច្នេះ ដូចគ្នានឹងពាក្យពោល ហើយ ក្នុងអនវជ្ជភោជីគាថានោះឯង ឯសេចក្តីប្លែកគ្នាមានដូចតទៅ ព្រះរាជា និមន្តឲ្យព្រះបច្ចេកសម្ពុទ្ធទាំងឡាយ គង់ហើយ ទើបត្រាស់សួរថា លោក ទាំងឡាយ ជានរណា ព្រះបច្ចេកសម្ពុទ្ធទាំងនោះទូលថា បពិត្រមហារាជ អាត្មាទាំងឡាយ ឈ្មោះថា ពហុស្សុតៈ ព្រះរាជាទ្រង់ព្រះតម្រិះថា អាត្មាអញ ឈ្មោះថា សុតព្រហ្មទត្ត មិនឆ្អែតក្នុងការស្តាប់ ណ្ហើយចុះ អញនឹងស្តាប់ ធម្មទេសនាដែលមានន័យដ៏វិចិត្រ ក្នុងសម្នាក់របស់បច្ចេកសម្ពុទ្ធទាំងនោះ កាលទ្រង់ព្រះតម្រិះហើយ ទ្រង់ពេញព្រះហបឫទ័យ ថ្វាយទឹកទក្ខិណោទក រួច ទ្រង់អង្គាស ក្នុងកាលស្រេចភត្តកិច្ច បានប្រថាប់គង់ក្នុងទីជិតព្រះសង្ឃត្ថេរ ហើយត្រាស់ថា លោកដ៏ចម្រើន សូមលោកម្ចាស់ពោលធម្មកថាចុះ ។ ព្រះ បច្ចេកសម្ពុទ្ធពោលថា បពិត្រមហារាជ សូមទ្រង់មានសេចក្តីក្សេមសម្រាន្ត សូមមានការអស់ទៅនូវរាគៈចុះ ហើយក្រោកឡើង ព្រះរាជាទ្រង់ព្រះតម្រិះ ថា លោកម្ចាស់អង្គនេះ មិនមែនជាពហូសូត លោកម្ចាស់អង្គទី ២ គង់ជា ពហូសូត ស្អែកនេះ អញនឹងបានស្តាប់ធម្មទេសនាដ៏វិចិត្រ ក្នុងសម្នាក់របស់ លោក ទើបនិមន្តឆាន់ក្នុងថ្ងៃស្អែក ។ ព្រះរាជា ទ្រង់និមន្តព្រះបច្ចេកសម្ពុទ្ធ