អដ្ឋកថាវិភូសដ្ឋានគាថា

ក្បាលទី 59 · ទំព័រ 437

គាថាថា ខិឌ្ឌំ រតឹ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាព្រះនាមវិភូសកព្រហ្មទត្តក ្នុងនគរពារាណសី សោយយាគូ គឺព្រះក្រយាហារអំពីព្រលឹមហើយ ឲ្យជាងប្រដាប់ព្រះកាយ ដោយគ្រឿងអលង្ការច្រើនប្រភេទ ទ្រង់មើលព្រះសរីរៈទាំងមូល ក្នុងកញ្ចក់ធំ មិនពេញចិត្តវត្ថុណា ក៏យកវត្ថុនោះចេញ ហើយឲ្យប្រដាប់ដោយគ្រឿង អលង្ការដទៃ ។ ថ្ងៃមួយ កាលព្រះអង្គទ្រង់ធ្វើតាមទម្លាប់ ដល់ពេលសោយ ព្រះក្រយាហារថ្ងៃត្រង់ល្មម ។ ទ្រង់ផ្អាកការតាក់តែង ទើបយកសំពត់ព័ទ្ធព័ន្ធ ព្រះសីសៈ សោយហើយ ទ្រង់ចូលផ្ទំពេលថ្ងៃ ។ កាលទ្រង់ក្រោកឡើង ទ្រង់ធ្វើយ៉ាងនោះដដែលទៀត ព្រះអាទិត្យក៏លិច ក្នុងថ្ងៃទី ២ ក្នុងថ្ងៃទី ៣ ក៏ យ៉ាងនោះ កាលទ្រង់ខ្វល់ខ្វាយតែក្នុងការប្រដាប់យ៉ាងនោះ រោគត្រង់បិដ្ឋិ គឺ ខ្នងក៏កើតឡើង ទ្រង់មានព្រះតម្រិះថា ឱ អញប្រើកម្លាំងទាំងអស់មក ប្រដាប់ ក៏មិនពេញចិត្តក្នុងសំពត់គ្រឿងប្រដាប់នេះ ត្រឡប់ធ្វើឲ្យលោភៈ ឈ្មោះ ថា សេចក្តីលោភ ជាធម៌ឲ្យទៅអបាយ ណ្ហើយចុះ អញនឹងសង្កត់នូវលោភៈ ទើបទ្រង់លះរាជសម្បត្តិចេញបួស ចម្រើនវិបស្សនា បានធ្វើឲ្យច្បាស់នូវ បច្ចេកសម្ពោធិញ្ញាណ ហើយបានត្រាស់ឧទានគាថានេះ ល្បែង និងតម្រេកក្នុងឧទានគាថានោះ បានពោលមកហើយ ( ក្នុង ខិឌ្ឌារតិគាថា ) ខាងដើម ។ បទថា កាមសុខំ បានដល់ សេចក្តីសុខក្នុង វត្ថុកាម ។ ពិតហើយ វត្ថុកាមទាំងឡាយ លោកក៏ហៅថា សុខ ព្រោះជា អារម្មណ៍ជាដើមរបស់សេចក្តីសុខ ដូចលោកពោលថា រូបជាសុខ ធ្លាក់ទៅ តាមសេចក្តីសុខ មាន ដូច្នេះ ។ កាលបើយ៉ាងនោះ ទើបលោកមិនធ្វើអើពើ គឺមិនប្រាប់ថា សម នូវការលេង ការត្រេកអរ និងសេចក្តីសុខនេះ ក្នុង លោកនេះ បានដល់ មិនកាន់យ៉ាងនេះថា ការលេ