អដ្ឋកថាសន្ទាលគាថា

ក្បាលទី 59 · ទំព័រ 443

គាថាថា សន្ទាលយិត្វាន ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសីមា នព្រះរាជាព្រះនាមអនិវត្តព្រហ្មទត្ត ព្រះរាជានោះ បើចូលកាន់សង្រ្គាមហើយ ផ្តើមធ្វើភារកិច្ចដទៃ បើមិនឈ្នះ ឬ ទ្រង់ផ្តើមធ្វើការងារដទៃមិនសម្រេច ទ្រង់មិនត្រឡប់ ព្រោះហេតុនោះ ទើប ជនទាំងឡាយស្គាល់ទ្រង់យ៉ាងនោះ ។ ថ្ងៃមួយ ទ្រង់យាងទៅកាន់ព្រះរាជឧទ្យាន ។ សម័យនោះ ភ្លើងព្រៃកើតឡើង ភ្លើងនោះឆេះឈើស្ងួត និងស្មៅស្រស់ ជាដើម រាលទៅមិនត្រឡប់ឡើយ ។ ព្រះរាជាទ្រង់ឃើញដូច្នោះ ទើបកើត និមិត្ត ដែលមានភ្លើងព្រៃនោះ ជាគ្រឿងប្រៀបធៀបថា ភ្លើងព្រៃនេះ យ៉ាងណា ភ្លើង ១១ កង ក៏ដូច្នោះដូចគ្នា ឆេះសត្វទាំងពួង រាលទៅមិនត្រឡប់ បង្កឲ្យកើតសេចក្តីទុក្ខធំ បើដូច្នោះ ដើម្បីឲ្យទុក្ខនេះអស់ អញក៏គួរដុតកិលេស ទាំងឡាយមិនឲ្យត្រឡប់មក ដោយភ្លើង គឺអរិយមគ្គញ្ញាណ ដូចភ្លើងនេះ ឲ្យបាន ។ បន្ទាប់អំពីនោះ ទ្រង់យាងទៅបន្តិចទៀត បានឃើញអ្នកប្រមង់ កំពុង ចាប់ត្រីក្នុងទឹក ត្រីធំមួយចូលទៅខាងក្នុងសំណាញ់របស់អ្នកប្រមង់ទាំងនោះ ។ បានទម្លាយសំណាញ់គេចទៅ ។ អ្នកប្រមង់ទាំងនោះ ក៏នាំគ្នាបព្ចោញសំឡេងថា ត្រីទម្លាយសំណាញ់គេចទៅហើយ ព្រះរាជាទ្រង់បានស្តាប់ពាក្យនោះ ទើបទ្រង់ កើតនិមិត្តដែលមានត្រីនោះឲ្យជាគ្រឿងប្រៀបធៀបថា បើដូច្នោះ អាត្មាអញ គួរទម្លាយសំណាញ់ គឺតណ្ហា និងទិដ្ឋិគ េចទៅ ដោយជាប់ជំពាក់ដោយ អរិយមគ្គញ្ញាណឲ្យបាន ។ ទើបទ្រង់លះរាជសម្បត្តិបួស ចម្រើនវិបស្សនាបា នធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយបានពោលឧទានគាថានេះ ។ ក្នុងបទទី ២ របស់គាថានោះ វត្ថុដែលធ្វើដោយអំបោះ ហៅថា ជាល ទឹក ហៅថា អម្ពុ ។ ឈ្មោះថា អម្ពុចារី ព្រោះត្រាច់ទ