អដ្ឋកថាឱក្ខិត្តចក្ខុគាថា

ក្បាលទី 59 · ទំព័រ 445

គាថាថា ឱក្ខិត្តចក្ខុ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី ព្រះរាជាព្រះនាមចក្ខុលោលព្រហ្មទត្ត ជាអ្នកខ្វល់ខ្វាយក្នុងការមើលរបាំ ដូចព្រះបាទបាទលោលព្រហ្មទត្តដែរ ឯ សេចក្តីប្លែកគ្នាមានដូចតទៅ ព្រះបាទបាទលោលព្រហ្មទត្តនោះ ជាអ្នកមិនពេញព្រះហបឫទ័យ យាង ទៅតាមប្រាសាទផ្សេងៗ ឯព្រះបាទចក្ខុលោលព្រហ្មទត្តអង្គនេះ ទតរបាំនោះៗ ទ្រង់ត្រេកអរក្រៃលែង ទ្រង់បន្ថែមនូវចំណង់ ដោយផ្លាស់ប្តូរការទតការសម្តែង របាំនោះ ។ បានឮថា ទ្រង់ឃើញភរិយារបស់កុដុម្ពិកៈម្នាក់ ដែលមកមើលការ សម្តែង បានញ៉ាំងតម្រេកឲ្យកើតឡើង ។ បន្ទាប់អំពីនោះ ទ្រង់ដល់នូវសេចក្តី សង្វេគ ទើបព្រះតម្រិះថា ឱ អញចម្រើនតណ្ហា នឹងជាអ្នកពេញក្នុងអបាយ ណ្ហើយចុះ អញនឹងសង្កត់តណ្ហានោះ ទើបចេញបួស ចម្រើនវិបស្សនា បាន ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ កាលទ្រង់តិះដៀលកិច្ចបដិបត្តិដំបូង របស់ព្រះអង្គ ទើបទ្រង់ត្រាស់ឧទានគាថានេះ ដែលសម្តែងគុណដែលជាបដិប ក្ខចំពោះកិច្ចបដិបត្តិនោះ ។ បណ្តាបទទាំងនោះ បទថា ឱក្ខិត្តចក្ខុ បាន ដល់ ជាអ្នកមានចក្ខុដាក់ចុះទៅក្រោយ លោកអធិប្បាយថា ដាក់ចុះនូវឆ្អឹងក ៧ កំណាត់ដោយលំដាប់ សម្លឹងមើលមួយជួរនឹម ដើម្បីនឹងមើលវត្ថុដែល គួរវៀរ និងវត្ថុដែលគួរកាន់យក តែមិនមែនយកឆ្អឹងចង្កា មកទល់នឹងឆ្អឹង ដើមទ្រូង ព្រោះកាលបើយ៉ាងនោះ ក៏មិនជាសមណសារុប្បៈ ។ បទថា ន ច បទលោលោ សេចក្តីថា មិនដូចបុគ្គលមានជើងរមាស់ ព្រោះចង់ដើរចូលទៅរកពួកជនដោយអាការយ៉ាងនេះ មានបុគ្គលម្នាក់ ទៅឲ្យបាន គម្រប់ ២ មានបុគ្គលពីរ ទៅឲ្យបានគម្រប់ ៣ គឺវៀរចាកការត្រាច់ ចារិកទៅយូរ និងត្រាច់ចារិកទៅមិនត្រឡប់ ។ បទថា គុត្ត្រិន្