អដ្ឋកថាបារិច្ឆត្តគាថា

ក្បាលទី 59 · ទំព័រ 447

គាថាថា ឱហារយិត្វា ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី មានព្រះរាជាមួយអង្គ ព្រះនាមចាតុមាសិកព្រហ្មទត្ត ទ្រង់យាងទៅប្រពាតឧទ្យានរៀងរាល់ ៤ ខែម្តង ។ ថ្ងៃមួយ ទ្រង់យាងចូលទៅកាន់ឧទ្យានក្នុងខែកណ្តាលនៃគិម្ហរដូវ ទ្រង់ឃើញដើមរលួស ផ្អុង ដេរដាសដោយស្លឹក មានមែក និងប្រគាប ប្រដាប់ដោយផ្កាត្រង់ទ្វារ ឧទ្យាន ទ្រង់កាន់យកផ្កាមួយ ហើយយាងចូលទៅកាន់ឧទ្យាន ។ លំដាប់នោះ អមាត្យម្នាក់នៅលើ-កដំរី គិតថា ព្រះរាជាទ្រង់កាន់យកផ្កាដ៏ប្រសើរទៅហើយ ទើបកាន់យកផ្កាមួយដូចគ្នា ។ ពួកពលទាំងអស់ បានកាន់យកដោយឧបាយ ដូចគ្នា ពួកអ្នកដែលមិនចូលចិត្តផ្កា ក៏បេះស្លឹកកាន់យកទៅ ។ ដើមឈើនោះ អស់ស្លឹក និងផ្កា មានត្រឹមតែដើមបុណ្ណោះ ។ ពេលល្ងាច ព្រះរាជាយាង ចេញអំពីឧទ្យាន ទ្រង់ឃើញដូច្នោះ ទើបទ្រង់ព្រះតម្រិះថា ហេតុអ្វី ទើប មនុស្សធ្វើដើមឈើនេះ ( ឲ្យមានសភាពយ៉ាងនេះ ) ពេលដែលអញមក ដើមឈើនេះ នៅល្អដោយផ្កា ដូចគ្នានឹងកែវប្រពាល ក្នុងរវាងមែកដែលមាន ពណ៌ដូចកែវមណី ឥឡូវនេះ បែរជាមិនមានស្លឹក និងផ្កា កាលទ្រង់កំពុង ត្រិះរិះ ក៏បានទតឃើញដើមឈើមិនមានផ្កា មានស្លឹកត្រសាយត្រសុំ ក្នុងទី មិនឆ្ងាយអំពីដើមរលួសផ្អុងនោះ កាលទ្រង់ឃើញហើយ មានព្រះតម្រិះដូច្នេះ ថា ដើមឈើនេះ ព្រោះមែកមានផ្កា ទើបធ្វើឲ្យមនុស្សជាច្រើនចង់បាន ដោយ ហេតុនោះ ទើបដល់នូវសេចក្តីវិនាសត្រឹមមួយសន្ទុះ ( ប៉ុណ្ណោះ ) ចំណែក