អដ្ឋកថាវិបិដ្ឋិគាថា
គាថាថា វិបិដ្ឋិកត្វាន ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាមួយអង្គ ក្នុងនគរពារាណសី ជាអ្នកបានចតុត្ថជ្ឈាន ព្រះរាជានោះ ដើម្បីរក្សាឈាន ក៏ទ្រង់លះរាជសម្បត្តិចេញបួស ចម្រើន វិបស្សនា ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ កាលសម្តែងបដិបទា ក្នុងកិច្ចបដិបត្តិរបស់ព្រះអង្គ ទើបពោលឧទានគាថានេះ ។ បណ្តាបទទាំងនោះ បទថា វិបិដ្ឋិកត្វាន ប្រែថា ធ្វើទុកខាងក្រោយ អធិប្បាយថា ចោល គឺលះ ។ បទថា សុខញ្ច ទុក្ខំ បានដល់ ដោយសុខ និងទុក្ខផ្លូវកាយ ។ បទថា សោមនស្សទោមនស្សំ បានដល់ សេចក្តីសុខ និងសេចក្តីទុក្ខផ្លូវចិត្ត ។ បទថា ឧបេក្ខំ បានដល់ ឧបេក្ខាក្នុងចតុត្ថជ្ឈាន ។ បទថា សមថំ បានដល់ សមាធិក្នុងចតុត្ថជ្ឈាននោះឯង ។ បទថា វិសុទ្ធំ សេចក្តីថា ឈ្មោះថា បរិសុទ្ធក្រៃលែង ព្រោះផុតចាកធម៌ដែលជាសត្រូវ ៩ ប្រការ គឺនីវរណៈ ៥ និងវិតក្កៈ វិចារៈ បីតី សុខ អធិប្បាយថា ប្រាសចាក ឧបក្កិលេស ដូចមាសដែលខាត់ហើយ ។ ឯពាក្យអធិប្បាយប្រកបសេចក្តី មានដូចតទៅនេះ លះសុខ និងទុក្ខក្នុង កាលមុននោះឯងទុកខាងក្រោយ អធិប្បាយថា លះទុក្ខទុកខាងក្រោយ ក្នុង ឧបចារៈនៃបឋមជ្ឈាន ធ្វើនូវសុខទុកខាងក្រោយក្នុងឧបចារៈនៃតតិយជ្ឈាន ។ នាំ ច អក្ខរៈដែលនៅជាមួយពាក្យដើម មកទុកខាងក្រោយផង សម្រេច រូបជា សោមនស្សំ ទោមនស្សញ្ច វិបិដ្ឋិកត្វាន បុព្វេវ ធ្វើនូវសោមនស្ស និងទោមនស្សមុនៗ ទុកខាងក្រោយ ដូច្នេះ ។ ដោយហេតុនោះ ទើបលោក សម្តែងថា ធ្វើសោមនស្សទុកខាងក្រោយក្នុងឧបចារៈនៃចតុត្ថជ្ឈាន និងធ្វើ ទោមនស្សទុកខាងក្រោយក្នុងឧបចារៈនៃទុតិយជ្ឈាន ។ ពិតហើយ ឈាន ទាំងនោះ ជាគ្រឿងទ្រសម្រាប់លះសោមនស្ស និងទោមនស្សដោយអម តែ បើពោលដោយ