អដ្ឋកថាអារទ្ធវីរិយគាថា

ក្បាលទី 59 · ទំព័រ 456

គាថាថា អារទ្ធវីរិយោ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាបច្ចន្តប្បទេសមួយអង្គ មានទាហានជាពលនិកាយ ១០០០ នាក់ ជាអ្នកមានរាជសម្បត្តិតូចតាច តែជាអ្នកមានបញ្ញាច្រើន ។ ថ្ងៃ មួយ ទ្រង់ព្រះតម្រិះថា អាត្មាអញជាអ្នកមានរាជសម្បត្តិតិចក៏ពិត តែមនុស្សមាន បញ្ញា អាចដណ្តើមយកជម្ពូទ្វីបទាំងមូលបាន ទើបទ្រង់បញ្ជូនទូតទៅកាន់ ព្រះរាជាក្បែរខាងថា ខាងក្នុង ៧ ថ្ងៃ ចូរប្រគល់រាជសម្បត្តិឲ្យយើង ឬធ្វើ ការច្បាំង ។ បន្ទាប់អំពីនោះ ទ្រង់ប្រជុំពួកអមាត្យរបស់ព្រះអង្គ ហើយត្រាស់ថា យើងមិនបានប្រាប់អ្នកទាំងឡាយ ធ្វើកម្មដោយរហ័ស យើងបញ្ជូនសារយ៉ាង នេះទៅឲ្យព្រះរាជានោះហើយ គួរធ្វើដូចម្តេច ពួកអមាត្យក្រាបទូលថា បពិត្រ មហារាជ ទ្រង់ឲ្យទូតនោះត្រឡប់មិនបានឬ ព្រះរាជាត្រាស់ថា មិនបាន ព្រោះ ទូតទៅហើយ ។ អមាត្យក្រាបទូលថា បើយ៉ាងនោះ ទ្រង់បានធ្វើពួកទូលបង្គំ ឲ្យវិនាសហើយ ព្រោះការស្លាប់ដោយសស្រ្តារបស់អ្នកដទៃលំបាក ណ្ហើយចុះ ពួកទូលបង្គំនឹងសម្លាប់គ្នានិងគ្នាឲ្យស្លាប់ សម្លាប់ខ្លួន ចងក និងបរិភោគថ្នាំ ពិសឲ្យស្លាប់ ។ បណ្តាអមាត្យទាំងនោះ អមាត្យម្នាក់ៗ ពណ៌នាចំពោះ សេចក្តីស្លាប់បុណ្ណោះ ដោយប្រការដូច្នេះ ។ លំដាប់នោះ ទើបព្រះរាជាត្រាស់ថា យើងមានប្រយោជន៍អ្វី ដោយ អមាត្យទាំងនេះ ទាហានទាំងឡាយរបស់យើងមាន លំដាប់នោះ ទាហាន ១ ពាន់នាក់ក្រោកឡើងក្រាបទូលថា បពិត្រមហារាជ ទូលបង្គំជាទាហាន បពិត្រ មហារាជ ទូលបង្គំជាទាហាន ព្រះរាជាទ្រង់ព្រះតម្រិះថា អញនឹងពិសោធ ទាហានទាំងនេះ ទើបត្រាស់ឲ្យរៀបចំជើងថ្ករធំ ហើយត្រាស់ថា នែអ្នក រឿងនេះ យើងធ្វើទៅហើយដោយរួសរាន់ អមាត្យទាំងឡាយជំទាស់យើង ក្នុងរឿងនោះ យ