អដ្ឋកថាសីហាទិគាថា
គាថាថា សីហោវ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទពារាណសីមួយអង្គ មានឧទ្យាននៅក្នុងទីឆ្ងាយ ទ្រង់ តើនឡើងអំពីព្រលឹម យាងទៅកាន់ឧទ្យាន ក្នុងរវាងផ្លូវ ទ្រង់ចុះអំពីយាន ចូលទៅកាន់ទីដែលមានទឹក ដោយបំណងថា នឹងលុបព្រះភក្ត្រ ។ ក្នុង ទីនោះ មានសីហៈញីកើតកូន ហើយក៏ចេញទៅរកចំណី ។ រាជបុរសឃើញ កូនសីហៈនោះហើយ ទើបក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះកូនសីហៈ ព្រះរាជាទ្រង់ព្រះតម្រិះថា បានឮថា សីហៈមិនខ្លាចនរណា ដើម្បីសាកល្បង កូនសីហៈនោះ ទើបឲ្យវាយស្គរជាដើម កូនសីហៈសូម្បីបានឮសំឡេងនោះ ក៏នៅដេកបែបនោះ កាលបើដូច្នោះ ទើបព្រះរាជាទ្រង់ឲ្យវាយស្គរលើកទី ៣ ក្នុងលើកទី ៣ កូនសីហៈនោះអើតក្បាលឡើង មើលបរិស័ទទាំងអស់ ហើយក៏ដេកយ៉ាងនោះឯង ។ លំដាប់នោះ ព្រះរាជាត្រាស់ថា ចូរពួកយើងគេចទៅមុន ទាន់មេរបស់ វាមិនទាន់មក ខណៈយាងទៅ ទ្រង់ព្រះតម្រិះថា កូនសីហៈ សូម្បីកើតក្នុង ថ្ងៃនោះ ក៏មិនតក់ស្លុត មិនខ្លាច កាលណាហ្ន៎ អញគប្បីលះបង់នូវការខ្លាច គឺតណ្ហា និងទិដ្ឋិ ហើយមិនតក់ស្លុត មិនខ្លាច ។ ព្រះរាជាកាន់យករឿងនោះឲ្យជាអារម្មណ៍យាងទៅ ទ្រង់ឃើញអ្នកប្រមង់ ចាប់ត្រី ហើយហាលសំណាញ់ត្រង់មែកឈើ ខ្យល់បក់មក មិនជាប់ត្រង់ សំណាញ់ដែលសន្ធឹង ទ្រង់បានកាន់យកនិមិត្តក្នុងរឿងនោះទៀតថា បើដូច្នោះ អញគួរហែកសំណាញ់ គឺតណ្ហា ទិដ្ឋិ និងមោហៈ ហើយមិនជាប់ជំពាក់ យ៉ាងនោះ ហើយទៅ ។ កាលនោះ ព្រះរាជាទ្រង់យាងទៅកាន់ឧទ្យាន ប្រថាប់គង់ត្រង់ច្រាំងស្រះ បោក្ខរណី មានផ្ទាំងថ្ម ទ្រង់ឃើញផ្កាឈូកដែលត្រូវខ្យល់ប៉ះខ្ទប់ ទើបឱនទៅក្នុង ទឹក ហើយផុសមកវិញ ក្នុងកាលដែលប្រាសចាកខ្យល់ មិនសើមដោយ ទឹក ទ្រង់បានកាន់យកនិមិត្តក្នុងសេចក្តីនោះ