អដ្ឋកថាទាឋពលីគាថា
គាថាថា សីហោ យថា ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទពារាណសីមួយអង្គ ដើម្បីនឹងញ៉ាំងជនបទជាយដែន ដែលកម្រើកឲ្យស្ងប់ ទើបទ្រង់វៀរការធ្វើដំណើរតាមលំដាប់នៃស្រុក យាង តាមផ្លូវកាត់ក្នុងព្រៃ ដែលជាផ្លូវត្រង់ យាងទៅដោយកងទ័ពធំ ។ សម័យនោះ ត្រង់ជើងភ្នំមួយកន្លែង មានរាជសីហ៍ដេកយកកម្តៅព្រះ អាទិត្យដែលស្រទន់ ។ រាជបុរសទាំងឡាយឃើញរាជសីហ៍នោះ ក៏ក្រាបទូល ដល់ព្រះរាជា ។ ព្រះរាជាទ្រង់ព្រះតម្រិះថា បានឮថា រាជសីហ៍មិនតក់ស្លុត ទើបឲ្យធ្វើសំឡេង មានសំឡេងស្គរធំ និងស្គរតូចជាដើម រាជសីហ៍ក៏នៅតែ ដេកដដែល ទ្រង់ឲ្យធ្វើសំឡេងលើកទី ២ រាជសីហ៍ក៏នៅតែដេកដដែល ទ្រង់ឲ្យធ្វើសំឡេងលើកទី ៣ ។ កាលនោះ រាជសីហ៍គិតថា គង់មានសត្រូវ ទើបឈរយ៉ាងមាំដោយជើងទាំង ៤ ហើយបន្លឺសីហនាទ ។ ហ្មដំរីជាដើម បានស្តាប់សំឡេងសីហនាទនោះ ក៏ចុះពីកដំរីជាដើម គេចចូលទៅពួនត្រង់គុម្ព ស្មៅ ។ ពួកសេះ និងដំរីផ្សេងៗ រត់ខ្ចាយខ្ចាយទៅគ្រប់ទិស ដំរីរបស់ព្រះរាជា ក៏នាំព្រះរាជាវែកពួកឈើ និងព្រៃគេចទៅ ព្រះរាជាមិនអាចគង់លើដំរី នោះបាន ទ្រង់តោងមែកឈើ ហើយទម្លាក់ខ្លួនមកលើផែនដី យាងទៅតាមផ្លូវ ដែលដើរបានតែម្នាក់ ដល់ទីដែលជាលំនៅរបស់ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ទ្រង់បានត្រាស់សួរព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ក្នុងទីនោះថា បពិត្រលោក ម្ចាស់ៗ ទាំងឡាយ បានឮសំឡេងខ្លះដែរឬទេ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ទូលថា សូមថ្វាយព្រះពរ បានឮព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ សំឡេងអ្វី ព្រះបច្ចេកសម្ពុទ្ធត្រាស់ថា ដំបូងជាសំឡេងស្គរ និងសំឡេងស័ង្ខ ជាដើម ក្រោយមក ជាសំឡេងរាជសីហ៍ ។ ព្រះរាជាត្រាស់ថា បពិត្រ លោកម្ចាស់ៗ ទាំងឡាយមិនខ្លាចទេឬ ព្រះបច្