អដ្ឋកថាគាថាដ៏សេស
គាថាដ៏សេស គាថាថា ភជន្តិ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាមួយអង្គ ក្នុងនគរពារាណសី គ្រប់គ្រងអាណាចក្រ ដែលទូលំទូលាយ មានប្រការដូចពោលហើយខាងដើមនោះឯង អាពាធជា ទម្ងន់កើតឡើងដល់ទ្រង់ ទុក្ខវេទនាទាំងឡាយកំពុងប្រព្រឹត្តទៅ ។ ស្ត្រីពីរម៉ឺន ចោមរោមព្រះអង្គ ធ្វើនូវការច្របាច់ព្រះហស្ត និងព្រះបាទជាដើម ។ ពួកអមាត្យគិតគ្នាថា ព្រះរាជានឹងសោយទិវង្គតក្នុងកាលឥឡូវនេះ ណ្ហើយចុះ ពួកយើងនឹងស្វែងរកទីពឹងឲ្យខ្លួនឯង ទើបគេចទៅកាន់សម្នាក់ របស់ព្រះរាជាមួយអង្គ ទូលសូមបម្រើ ។ អមាត្យទាំងនោះទទួលបម្រើក្នុង ទីនោះ មិនបានរបស់ណាមួយ ។ ព្រះរាជាទ្រង់ជាអំពីប្រឈួនហើយ ត្រាស់ សួរថា អមាត្យឈ្មោះនេះៗ ទៅណា បន្ទាប់អំពីនោះ ទ្រង់បានស្តាប់រឿង នោះ ទ្រង់គ្រវីព្រះសីសៈ ហើយនៅស្ងៀម ។ ឯអមាត្យទាំងនោះ បានដឹងដំណឹងថា ព្រះរាជាទ្រង់ជាអំពីប្រឈួន ហើយ មិនបានអ្វីក្នុងទីនោះ ត្រូវសេចក្តីវិនាសធំបៀតបៀន ទើបត្រឡប់មកវិញ ថ្វាយបង្គំព្រះរាជាហើយ ឈរក្នុងទីបំផុតនៃចំណែកម្ខាង ត្រូវព្រះរាជា ត្រាស់សួរថា នែបាទាំងឡាយ ពួកអ្នកទៅណា ទើបនាំគ្នាក្រាបទូលថា ទូលបង្គំ ទាំងឡាយឃើញព្រះសម្មតិទេពទុព្វល ទើបនាំគ្នាទៅកាន់ជនបទឈ្មោះនោះ ព្រោះការខ្លាចដែលកើតអំពីការចិញ្ចឹមជីវិត ។ ព្រះរាជាទ្រង់គ្រវីសីសៈ រួច ទ្រង់ព្រះតម្រិះថា បើដូច្នោះ អញនឹងសម្តែងអាការអាពាធនោះទៀត ពួក អមាត្យនឹងធ្វើយ៉ាងនោះទៀតដែរឬទេ ។ ព្រះរាជា កាលទ្រង់សម្តែងវេទនា ខ្លាំងក្លា ដូចរោគពាល់ត្រូវហើយក្នុងកាលមុន ទើបទ្រង់ធ្វើពុតជាឈឺ ។ ពួកស ្ត្រីនាំគ្នាចោមរោម បានធ្វើកិច្ចដូចកាលមុននោះឯង ។ ឯពួកអមាត្យក៏នាំមនុស្សច្រើនជាងមុន ចៀសចេញទៅទៀតយ