អត្ថរបស់ថេរសព្ទ
បន្ទាប់អំពីនោះ ដើម្បីពណ៌នាគាថាថេរាបទាន ទើបលោក ( ព្រះអានន្ទ ) ពោលថា អថ ថេរាបទានំ សុណាថ ដូច្នេះ ។ អត្ថនៃ អថ សព្ទ និង អបទាន សព្ទ បានពោលមកហើយខាងដើម បណ្តាសព្ទទាំងនេះ ថេរ សព្ទ ប្រព្រឹត្តទៅក្នុងអត្ថមិនមែនតិច មានអត្ថថា កាល មាំទាំ បញ្ញត្តិ ឈ្មោះ ធំ ជាដើម ។ ពិតហើយ ថេរ សព្ទ មកក្នុងអត្ថថា កាល ដូចក្នុងប្រយោគជាដើម ថា ថេរោវស្សិកានិ បូតីនិ ចុណ្ណកជាតាន្បិ១ ប្រែថា កន្លងទៅ ១ ឆ្នាំ ហើយពុកផុយ ខ្ចេចខ្ចីជាលម្ហិតតូចលំអិតធំ ។ អធិប្បាយថា កន្លងឆ្នាំទាំងឡាយ អស់កាលយូរ គឺអស់កាលយូរ ។ មកក្នុងអត្ថថា មាំទាំ ដូចក្នុងប្រយោគជាដើមថា ថេរោបិ តាវ មហាប ្រែថា ត្រឹមតែជាអ្នកមាំទាំ ជាធំ សេចក្តីថា ជាអ្នកមានសីលមាំទាំ ។ មកក្នុងអត្ថថា បញ្ញត្តិ ដូចក្នុងប្រយោគជាដើមថា ថេរកោអយមាយស្មាមហល្លកោ ប្រែថា អ្នកមានអាយុ នេះជាមនុស្សចាស់ សេចក្តីថា ត្រឹមតែជាឈ្មោះដែលសត្វលោកដាក់ឲ្យ ។ មកក្នុងអត្ថថា ឈ្មោះ ដូចក្នុងប្រយោគជាដើមថា ចុន្ទត្ថេរោ ផុស្សត្ថេរោ ប្រែថា ព្រះចុន្ទត្ថេរ និងព្រះផុស្សត្ថេរ សេចក្តីថា គេដាក់ឈ្មោះយ៉ាងនេះ ។ មកក្នុងអត្ថថា ធំ ដូចក្នុងប្រយោគជាដើមថា ថេរោ ចាយំ កុមារោ មម បុត្តេសុ ប្រែថា បណ្តាកូនរបស់ខ្ញុំ កុមារនេះជាធំ សេចក្តីថា ជាកូន ច្បង ។ តែក្នុងទីនេះ ថេរ សព្ទនេះ ប្រើក្នុងអត្ថថា កាល និង មាំទាំ ព្រោះ ហេតុនោះ ឈ្មោះថា ថេរ ព្រោះតាំងនៅអស់កាលយូរ ។ ម្យ៉ាងទៀត លោកប្រកបដោយគុណ មានសីល អាចារ និងមទ្ទវ ( ការទន់ភ្លន់ ) ដ៏ មាំទាំក្រៃលែង ហៅថា ថេរ ព្រះថេរៈ និងថេរៈ ព្រោះហេតុនោះ ទើប ឈ្មោះថា