អដ្ឋកថាអនុរុទ្ធត្ថេរាបទាន

ក្បាលទី 59 · ទំព័រ 659

អបទានរបស់ព្រះអនុរុទ្ធត្ថេរ មានពាក្យថា សុមេធំ ភគវន្តាហំ ដូច្នេះជាដើម ។ ព្រះអនុរុទ្ធត្ថេរនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដែលសម្បូរដោយទ្រព្យសម្បត្តិ លុះចម្រើនវ័យហើយ ថ្ងៃមួយ ទៅកាន់ វិហារ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញភិក្ខុមួយរូប ដែលព្រះសាស្តា ទ្រង់តែងតាំងក្នុងតំណែងឯតទគ្គៈជាងភិក្ខុទាំងឡាយ ដែលមានទិព្វចក្ខុ ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបថ្វាយមហាទានអស់ ៧ ថ្ងៃ ដល់ព្រះមាន ព្រះភាគ ដែលមានភិក្ខុមួយសែនរូបជាបរិវារ ក្នុងថ្ងៃទី ៧ បានថ្វាយសំពត់ ដ៏ឧត្តមដល់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ ហើយបានធ្វើសេចក្តីប្រាថ្នា ។ ឯ ព្រះសាស្តាទ្រង់ឃើញថា សេចក្តីប្រាថ្នារបស់កុលបុត្តនោះ សម្រេចដោយ មិនមានអន្តរាយ ទើបទ្រង់ព្យាករថា អ្នកនឹងបានជាបុគ្គលដ៏កំពូលជាងភិក្ខុ ដែលមានទិព្វចក្ខុ ក្នុងសាសនារបស់ព្រះគោតមសម្មាសម្ពុទ្ធ ក្នុងអនាគតកាល ។ កុលបុត្រនោះ ក៏ធ្វើបុណ្យទាំងឡាយក្នុងព្រះសាសនានោះទៀត កាលព្រះសាស្តាបរិនិព្វានហើយ បានធ្វើការបូជាដោយប្រទីបដ៏ឱឡារ ត្រង់ ស្តូបមាសកម្ពស់ ៧ យោជន៍ ដោយប្រទីបមានដង ប្រទីបភាជនៈ និង ថាសសំរឹទ្ធជាច្រើន ដោយអធិដ្ឋានថា សូមជាឧបនិស្ស័យដល់ទិព្វចក្ខុញ្ញាណ កុលបុត្រនោះធ្វើបុណ្យទាំងឡាយ ដរាបដល់អស់ជីវិត ដោយប្រការយ៉ាង នេះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ក្នុងកាលនៃព្រះមានព្រះភាគព្រះនាម កស្សបៈ កើតក្នុងផ្ទះរបស់កុដុម្ពិកៈ ក្នុងនគរពារាណសី ដល់នូវភាពជាអ្នកដឹង ក្តីហើយ កាលព្រះសាស្តាបរិ