អដ្ឋកថាបុណ្ណមន្តានីបុត្តត្ថេរាបទាន

ក្បាលទី 59 · ទំព័រ 671

អបទានរបស់ព្រះបុណ្ណមន្តានីបុត្តត្ថេរ ពាក្យជាដើមថា អជ្ឈាយកោ មន្តធរោ ដូច្នេះ ។ ព្រះថេរៈនេះ ក៏មានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំ បុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ មុនព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈកើតឡើង កើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងនគរហង្សវតី ដល់នូវភាពជាអ្នកដឹងក្តីដោយលំដាប់ ក្នុងកាលតមក គ្រា ព្រះមានព្រះភាគបទុមុត្តរៈកើតឡើងហើយ ទ្រង់សម្តែងធម៌ដល់ពួកសត្វដែល គួរដល់ការត្រាស់ដឹង ចូលទៅកាន់ព្រះវិហារ មួយអន្លើដោយមហាជន ដោយន័យដូចពោលហើយខាងដើមនោះឯង អង្គុយខាងចុងបរិស័ទ ស្តាប់ធម៌ ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុមួយរូប ក្នុងតំណែងដ៏ប្រសើរជាងភិក្ខុទាំងឡាយ ដែលជាធម្មកថិក ទើបគិតថា សូម្បីអញក៏គួរជាបុគ្គលបែបនេះក្នុងអនាគត ។ ក្នុងកាលចប់ទេសនា កាលបរិស័ទក្រោកឡើងហើយ ទើបចូលទៅគាល់ព្រះសាស្តា ទូលនិមន្តហើយ ធ្វើមហាសក្ការៈ ដោយន័យដូចពោលហើយខាង ដើម ហើយក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ដោយការធ្វើដ៏ក្រៃលែងនេះ ខ្ញុំព្រះអង្គមិនបានប្រាថ្នាសម្បត្តិដទៃ ភិក្ខុដែល ទ្រង់តែងតាំងក្នុងតំណែងដ៏ប្រសើរជាងភិក្ខុទាំងឡាយ ដែលជាធម្មកថិក ក្នុង ទីបំផុតនៃថ្ងៃទី ៧ យ៉ាងណា ខ្ញុំព្រះអង្គក៏គប្បីជាបុគ្គលប្រសើរជាងភិក្ខុទាំងឡាយ ដែលជាធម្មកថិក ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយ ក្នុងអនា- គតកាលយ៉ាងនោះចុះ ហើយបានតាំងសេចក្តីប្រាថ្នាទុកហើយ ។ ព្រះសាស្តា ទ្រង់ប្រមើលមើលអនាគត ទ្រង់ឃើញការប្រាថ្នារបស់កុលបុត្រនោះសម្រេច ទើបទ្រង់ព្យាករថា ក្នុងអនាគតកាល ក្នុងទីបំផុតមួយសែនកប្ប ព្រះមានព្រះភាគ ព្រះនាមគោតមនឹងកើតឡើង អ្នកនឹងបួសក្ន