ឧបាលិត្ថេរាបទានទី ៨

ក្បាលទី 59 · ទំព័រ 677

ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះសុជាត ក្នុងក្រុងហង្សវតី ជាអ្នក សន្សំនូវទ្រព្យសម្បត្តិ ចំនួន ៨០ កោដិ មានទ្រព្យ និងស្រូវជាច្រើន ។ ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ ដល់នូវ ត្រើយក្នុងធម៌របស់ខ្លួន គឺក្បួនទាយលក្ខណៈ និងក្បួនឈ្មោះឥតិហាសៈ ។ ក្នុងគ្រានោះ ពួកបរិព្វាជក អ្នកមានផ្នួងសក់មួយ ពួក ពុទ្ធសាវ័ករបស់ព្រះគោតម និងពួកតាបសអ្នកប្រព្រឹត្តតបៈ តែងនាំគ្នា ត្រាច់ទៅលើផែនដី ។ ពួកទាំងនោះ តែងចោមរោមខ្ញុំ ពួកជនជា ច្រើនតែងបូជាខ្ញុំ ដោយសម្គាល់ថាជាព្រាហ្មណ៍ មានកិត្តិសព្ទ ល្បីល្បាញ ខ្ញុំមិនបូជាជនណាមួយ ។ វេលានោះ ខ្ញុំជាមនុស្សរឹងត្អឹង ដោយមានះ មិនឃើញបុគ្គលគួរបូជា ទាំងពាក្យថា ព្រះពុទ្ធ ក៏មិន ដែលមាន ព្រោះព្រះជិនស្រី ទ្រង់មិនទាន់កើតឡើងនៅឡើយ ។ លុះកន្លងថ្ងៃ និងយប់ទៅ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់មាន បញ្ញាចក្ខុ កម្ចាត់បង់នូវងងឹតទាំងពួង ទ្រង់កើតឡើងក្នុងលោក ។ កាលបើពួកជនជាអ្នកប្រាជ មានចំនួនច្រើនផ្សាយទៅផង សាសនារី កក្រាស់ក្រែលផង គ្រានោះ ព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុង ហង្សវតី ។ ព្រះពុទ្ធមានបញ្ញាចក្ខុនោះ ទ្រង់សម្តែងធម៌ដើម្បី ប្រយោជន៍ដល់ព្រះបិតាក្នុងវេលានោះ ពួកបរិស័ទប្រមាណមួយ យោជន៍ដោយជុំវិញ ( មកគាល់ព្រះអង្គ ) តាមកាលដ៏គួរនោះ ។ គ្រានោះ តាបសឈ្មោះសុនន្ទៈ ដែលពួកមនុស្សរាប់អាន បានបិទបាំង ពុទ្ធបរិស័ទទាំងអស់ ដោយផ្កាទាំងឡាយ ។ កាលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសសច្ចៈទាំង ៤ ក្នុងមណ្ឌប ដ៏ហើយដោយផ្កា ដ៏ប្រសើរ ពួកបរិស័ទមួយសែនកោដិ ក៏បានសម្រេចធម្មាភិសម័យ ។ ព្រះសម្ពុទ្ធ ទ្រង់បង្អុរភ្លៀង គឺព្រះធម៌អស់ ៧ យប់ ៧ ថ្ងៃ លុះដល់ថ្ងៃទី ៨ ព្