អញ្ញាកោណ្ឌញ្ញត្ថេរាបទានទី ៩
ខ្ញុំបានឃើញជាដំបូង នូវព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជាច្បងក្នុងលោក ជាអ្នកដឹកនាំសត្វលោក ទ្រង់ដល់នូវ ពុទ្ធភូមិ ។ ពួកយក្ខទាំងអស់ មកជួបជុំគ្នា ចោមរោមធ្វើអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទៀបគល់នៃពោធិព្រឹក្ស ។ ពួកទេវតាទាំងអស់ នោះ មានចិត្តត្រេកអរ សញ្ចរទៅព្ធដ៏អាកាស ( ពោលថា ) ព្រះពុទ្ធ អង្គនេះ ទ្រង់បានដល់ដោយលំដាប់ ទ្រង់កម្ចាត់បង់ងងឹត ដែល ជាធម៌ធ្វើឲ្យខ្វាក់ ។ ពួកទេវតាទាំងអស់នោះ មានសេចក្តីរីករាយ ប្រព្រឹត្តទៅខាងមុខ សំឡេងកងរំពងដ៏ខ្លាំង ប្រព្រឹត្តទៅថា យើង ទាំងឡាយ នឹងដុតបំផ្លាញនូវពួកកិលេស ក្នុងសាសនារបស់ព្រះ សម្មាសម្ពុទ្ធ ។ លុះខ្ញុំដឹងពាក្យរបស់ទេវតាទាំងឡាយ ដែលពោល ដោយវាចា ហើយក៏ត្រេកអរ បានថ្វាយចង្ហាន់ជាដំបូង ដោយចិត្ត ដែលត្រេកអរ ។ ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ ជ្រាបបំណងរបស់ខ្ញុំ ទ្រង់គង់ក្នុងកណ្តាលនៃពួកទេវបរិស័ទ ហើយត្រ ាស់គាថាទាំងនេះថា តថាគតចេញទៅទ្រង់ព្រះផ្នួស អស់ ៧ ថ្ងៃ ក៏បានដល់នូវ ពោធិញ្ញាណ ភត្តជាដំបូងរបស់តថាគតនេះ ញ៉ាំងព្រហ្មចារីបុគ្គល ឲ្យប្រព្រឹត្តទៅបាន ។ បុគ្គលណា ចុះចាកស្ថានតុសិត មកកើតក្នុង មនុស្សលោកនេះ ហើយថ្វាយចង្ហាន់ដល់តថាគត តថាគតនឹង សម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែង ចុះ ។ បុគ្គលនេះ នឹងបានសោយរាជ្យ ជាស្តេចនៃទេវតាអស់ ៣០ ពាន់កប្ប នឹងគ្របសង្កត់ទេវតាទាំងអស់ ហើយនៅគ្រប់គ្រង ទេវលោក ។ លុះច្យុតចាកទេវលោក មកកាន់អត្តភាពជាមនុស្ស នឹងបានជាស្តេចចក្រពត្តិ សោយរាជ្យក្នុងមនុស្សលោកនោះ អស់ មួយពាន់ដង ។