អដ្ឋកថាបិណ្ឌោលភារទ្វាជត្ថេរាបទាន

ក្បាលទី 59 · ទំព័រ 760

អបទានរបស់ព្រះបិណ្ឌោលភារទ្វាជត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះជាដើម ។ ព្រះថេរៈនេះ ក៏មានអធិការបានធ្វើហើយក្នុងព្រះអង្គមុនៗ សន្សំបុណ្យ ទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងកំណើតរាជសីហ៍ នៅក្នុងគុហាត្រង់ ជើងភ្នំមួយកន្លែង ។ ដើម្បីធ្វើសេចក្តីអនុគ្រោះដល់រាជសីហ៍នោះ ទើបព្រះមាន ព្រះភាគយាងចូលទៅកាន់គុហា ដែលជាលំនៅរបស់រាជសីហ៍នោះ ក្នុង កាលដែលចេញទៅរកចំណី ទ្រង់គង់ចូលនិរោធសមាបត្តិ រាជសីហ៍ចាប់ចំណី ហើយ ត្រឡប់មកឈរត្រង់ទ្វារគុហា ឃើញព្រះមានព្រះភាគហើយ សប្បាយ ផង ត្រេកអរផង ទើបបូជាដោយផ្កា ដែលកើតក្នុងទឹក និងលើគោក ធ្វើចិត្ត ឲ្យជ្រះថ្លា ។ ដើម្បីរក្សាព្រះមានព្រះភាគ ក៏បន្លឺសីហនាទ ៣ ពេល ដើម្បីឲ្យ ម្រឹគកាចដទៃៗ គេចទៅ ឈរគាល់ដោយសតិរពឫកដល់ព្រះពុទ្ធ បូជា អស់ ៧ ថ្ងៃ ដូចក្នុងថ្ងៃដំបូង ។ ព្រះមានព្រះភាគទ្រង់ព្រះតម្រិះថា កាល កន្លង ៧ ថ្ងៃហើយ គួរចេញអំពីនិរោធសមាបត្តិ ចំណែកនៃបុណ្យមាន ប្រមាណបុណ្ណេះ ក៏ល្មមជាឧបនិស្ស័យដល់រាជសីហ៍នេះហើយ ។ កាល រាជសីហ៍នោះកំពុងសម្លឹងមើលនោះឯង ទើបទ្រង់ហោះទៅកាន់អាកាស ត្រឡប់ទៅកាន់ព្រះវិហារនោះឯង ។ រាជសីហ៍មិនអាចអត់សង្កត់នូវសេចក្តីទុក្ខ ព្រោះព្រាត់ប្រាសចាកព្រះពុទ្ធ ទើប ធ្វើកាលកិរិយា ហើយកើតក្នុងត្រកូលមានភោគៈច្រើន ក្នុងហង្សវតីនគរ លុះ ចម្រើនវ័យហើយ បានទៅកាន់ព្រះវិហារជាមួយអ្នកនគរ ស្តាប់ព្រះធម្មទេសនា របស់ព្រះសាស្តាហើយ ជ្រះថ្លា ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានជាប់តគ្នាអស់ ៧ ថ្ងៃ ធ្វើបុណ្យទាំងឡាយដរាបដល់ អស់ជីវិត អន្ទ