ខទិរវនិយរេវតត្ថេរាបទានទី ១១

ក្បាលទី 59 · ទំព័រ 766

មានស្ទឹងមួយ ឈ្មោះភាគីរសី ហូរចេញអំពីព្រៃហិមពាន្ត ( កាលនោះ ) ខ្ញុំកើតជានាយទូកក្នុងកំពង់មិនល្អ ជាកំពង់សម្រាប់ ឆ្លងមកកាន់ត្រើយអាយ ។ ព្រះសម្ពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ព្រះអង្គ ប្រសើរជាងសត្វជើងពីរ បម្រុងនឹងឆ្លងខ្សែទឹកក្នុងស្ទឹង ជាមួយនឹងភិក្ខុសង្ឃ មួយសែនអង្គ ។ ខ្ញុំបានប្រមូលទូកជាច្រើនមកហើយ ធ្វើដំបូលទូក ដែលពួកជាងឈើតាក់តែងល្អហើយ ទៅ ទទួលព្រះនរាសភៈ ។ ព្រះសម្ពុទ្ធ ទ្រង់ស្តេចមកឡើងគង់លើទូក ព្រះសាស្តាទ្រង់ស្ថិតត្រង់កណ្តាលទឹកស្ទឹង ហើយត្រាស់គាថាទាំងនេះ ថា បុគ្គលណា បានចម្លងព្រះសម្ពុទ្ធ ព្រមទាំងភិក្ខុសង្ឃ ជាអ្នកមិន មានអាសវៈ បុគ្គលនោះ នឹងត្រេកអរក្នុងទេវលោក ដោយចិត្ត ជ្រះថ្លានោះឯង ។ វិមានមានសណ្ឋានដូចទូក ដែលបុញ្ញកម្មធ្វើល្អ ហើយ នឹងកើតដល់អ្នក វិមាននោះ នឹងទ្រទ្រង់នូវដំបូល ជាវិការ នៃផ្កាព្ធដ៏អាកាសសព្វៗ កាល ។ ក្នុងកប្បទី ៥៨ បុគ្គលនោះ នឹង បានជាស្តេចចក្រពត្តិព្រះនាមតារណៈ ( ជាឥស្សរៈលើផែនដី ) មាន សមុទ្រទាំង ៤ ជាទីបំផុត ទ្រង់ឈ្នះសង្រ្គាម ។ ក្នុងកប្បទី ៥៧ នឹង បានជាស្តេច ព្រះនាមចម្ពកៈ មានកម្លាំងច្រើន រុងរឿងដូចព្រះ អាទិត្យកំពុងរះ ។ ក្នុងកប្បទីមួយសែន ព្រះសាស្តាព្រះនាមគោតម កើតក្នុងត្រកូលឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក ។ ស្តេច ចម្ពកៈ ( នោះ ) ច្យុតចាកទេវលោក មកកាន់អត្តភាពជាមនុស្ស នឹងកើតជាព្រាហ្មណ៍ ឈ្មោះរេវតៈ ។ រេវតកុមារនោះ ត្រូវកុសលមូលដាស់តឿន នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា នៃព្រះមាន ព្រះភាគព្រះនាមគោតម ។ រេវតភិក្ខុនោះ លុះបួសរួចហើយ ក្នុង កាលជាខាងក្រោយ ប្រកបសេចក្តីព្យាយាម ខំចម្រើនវិបស្សនា កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិ