អដ្ឋកថាខទិរវនិយរេវតត្ថេរាបទាន
អបទានរបស់ព្រះខទិរវនិយត្ថេរ មានពាក្យផ្តើមថា គង្គា ភាគី រថី នាម ដូច្នេះ ។ ព្រះថេរៈនេះ ក៏មានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំ បុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាល នៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលរបស់នាយទូកក្នុងនគរ ហង្សវតី ធ្វើនូវការងារត្រង់កំពង់ឈ្មោះបយាគតិត្ថៈ ក្បែរស្ទឹងធំ ។ ថ្ងៃមួយ បានឃើញព្រះមានព្រះភាគ មួយអន្លើដោយពួកសាវ័ក យាងចូលទៅកាន់ ឆ្នេរស្ទឹង មានចិត្តជ្រះថ្លា ទើបចងទូកភ្ជាប់គ្នា ជូនឆ្លងត្រើយ ដោយបូជាសក្ការ ដ៏ធំ បានឃើញភិក្ខុមួយរូបដែលព្រះសាស្តា ទ្រង់ស្ថាបនាក្នុងតំណែងឯតទគ្គៈ នៃភិក្ខុទាំងឡាយអ្នកនៅព្រៃ ប្រាថ្នាតំណែងនោះ បានញ៉ាំងមហាទានឲ្យ ប្រព្រឹត្តទៅដល់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ ហើយធ្វើនូវសេចក្តីប្រាថ្នា ។ ព្រះមានព្រះភាគទ្រង់ព្យាករថា សេចក្តីប្រាថ្នារបស់កុលបុត្តនេះ មិនឥតអំពើ ឡើយ ។ ចាប់តាំងអំពីនោះមក កុលបុត្តនោះសន្សំបុណ្យេច្រើនយ៉ាង អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយសម្បត្តិក្នុងលោកទាំង ២ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងគភ៌របស់នាងព្រាហ្មណីឈ្មោះរូបសារី ក្នុងស្រុក នាលកៈ ដែនមគធៈ ។ កុលបុត្តនោះចម្រើនវ័យហើយ មាតាបិតាបំណងនឹង រៀបចំឲ្យមានគូស្រករ ទើបប្រាប់ឲ្យដឹង ។ កុលបុត្តនោះ បានស្តាប់ថា ព្រះ សារីបុត្តត្ថេរបួសហើយ ទើបគិតថា ឧបតិស្សៈ ជារេមោច្បងរបស់ខ្ញុំ គង់ លះនូវទ្រព្យសម្បត្តិនេះចេញបួស អញនឹងសោយដុំទឹកមាត់ ដែលបងរេមោ ច្បងនោះខ្ជាក់ចោលហើយបានដូចម្តេច កើតនូវសេចក្តីសង្វេគ ដូចម្រឹគដើរ ចូលទៅជិតអន្ទាក់ ទើបបញ្ឆោតពួកញាតិ ។ កុលបុត្តនោះ ដែលហេតុសម្បត្តិដាស់តឿន