ចីវរក្ខន្ធកៈ
សម័យនោះ ព្រះពុទ្ធមានជោគ គង់នៅវត្តវេឡុវនកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង ក្រុងវេសាលីក៏ស្តុកស្តម្ភ ទូលាយ មានជនច្រើន មានមនុស្សមីរដេរដាស មានអាហារ ផ្ទះកំពូល ចំណី ក៏សម្បូណ៌ មានប្រាសាទ ៧ ពាន់ ៧ រយ ៧ ប្រាសាទ មានផ្ទះ កំពូល ៧ ពាន់ ៧ រយ ៧ ផ្ទះ មានសួនច្បារ ៧ ពាន់ ៧ រយ ៧ សួនច្បារ មានស្រះបោក្ខរណី ៧ ពាន់ ៧ រយ ៧ ស្រះ ទាំងមានស្រីផ្កាមាស ( ម្នាក់ ) ឈ្មោះនាងអម្ពបាលី រូបល្អគួរជាទីពិតពិលរមិលមើល ជាទីនាំឲ្យ កើតសេចក្តីជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្តរបស់ជនពន់ ពេក ហើយជាស្រីប្រសប់ក្នុងការល្បែងរាំច្រេងោ និងការដេញដំប្រគំ ជាស្រី ដែលពួកមនុស្ស ត្រូវការទាំងប៉ុន្មានតែងចូលទៅរកច្រើន ឯនាង ( នោះ ) ទៅក្នុងមួយយប់ៗ ( តែងយកថ្លៃ ) ៥០ កហាបណៈ ។ ឯក្រុងវេសាលី សោត សឹងថ្កុំថ្កើងលើសលុបប្រមាណ ព្រោះនាងអម្ពបាលីនោះ ។ គ្រានោះ មានពួកកុដុម្ពិកៈនៅក្រុងរាជគ្រឹះ បានទៅក្រុងវេសាលីដោយមានកិច្ចណាមួយ។ ពួកកុដុម្ពិកៈនៅក្រុងរាជគ្រឹះ ក៏បានឃើញក្រុងវេសាលីស្តុកស្តម្ភទូលាយ មាន ជនច្រើន មានមនុស្សមីរដេរដាស មានអាហារចំណីក៏សម្បូណ៌ មានប្រាសាទ ៧ ពាន់ ៧ រយ ៧ ប្រាសាទ មានផ្ទះកំពូល ៧ ពាន់ ៧ រយ ៧ ផ្ទះ មាន សួនច្បារ ៧ ពាន់ ៧ រយ ៧ សួនច្បារ មានស្រះបោក្ខរណី ៧ ពាន់ ៧ រយ ៧ ស្រះ ទាំងមានស្រីផ្កាមាសម្នាក់ឈ្មោះអម្ពបាលី រូបល្អ គួរជាទីពិត ពិលរមិលមើល នាំឲ្យកើតសេចក្តីជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទី គាប់ចិត្តរបស់ជនពន់ពេក ហើយប្រសប់ក្នុងការល្បែងរាំច្រេងោនឹងការដេញដំ ប្រគំ ជាស្រីដែលពួកមនុស្សទាំងប៉ុន្មាន តែងទៅរកច្រើន ឯនាង ( នោះ ) ទៅក្នុងមួយយប់ៗ ( យកថ្លៃ ) ៥០