មហាវគ្គ ចម្បេយ្យក្ខន្ធកៈ
យកម្ម ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយគិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ ទាំងឡាយ ភិក្ខុនេះឯងដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយក៏ ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់តជ្ជនីយកម្ម ( នោះ ) បើដូច្នោះ មានតែយើងទាំងឡាយរម្ងាប់តជ្ជនីយកម្មដល់ភិក្ខុនេះ ។ ភិក្ខុទាំងនោះជាពួក ទាំងប្រកបដោយ ធម៌ប្លម រម្ងាប់តជ្ជនីយកម្មដល់ភិក្ខុនោះ ។ សង្ឃដែលឋិតនៅក្នុងទីនោះជជែកគ្នា ថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀង គ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយ ធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ អាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត ។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណានិយាយយ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយ ធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណានិយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថាភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត ។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទីក្នុងកម្មនោះ ។ ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយក៏ ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម ហើយមកសូមការរម្ងាប់តជ្ជនីយកម្ម ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយគិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ