អដ្ឋកថា ចម្បេយ្យក្ខន្ធកៈ
វិនិច្ឆ័យក្នុងចម្បេយ្យក្ខន្ធកៈ វិនិច្ឆ័យក្នុងចម្បេយ្យក្ខន្ធកៈ គប្បីជ្រាបដូច្នេះ បទទាំងឡាយថា គគ្គរាយ បេក្ខរណិយា តីរេ គឺត្រង់ច្រាំងនៃស្រះបោក្ខរណីដែលស្រីមាន ឈ្មោះថា គគ្គរាសាង ។ បទថា តន្តិពទ្ធោ សេចក្តីថា ឈ្មោះអ្នកទាក់ទងចំពោះក្នុងការខ្វល់ខ្វាយ ព្រោះកាលដែលខ្វល់ខ្វាយជាកិច្ចដែលលោកគប្បីធ្វើក្នុងអាវាសនោះ ។ វិនិច្ឆ័យក្នុងបទថា ឧស្សុក្កម្បិ អកាសិ យាគុយា ជាដើម គប្បីជ្រាប ដូច្នេះថា សមគួរធ្វើសេចក្តីខ្វល់ខ្វាយតែក្នុងទីដែលជនទាំងឡាយប្រាប់ថា បើ អាគន្តុកភិក្ខុមក អ្នកគប្បីប្រាប់ មិនសមគួរធ្វើក្នុងទីដែលគេមិនបានប្រាប់ ។ បទថា គច្ឆ ត្វំ ភិក្ខុ សេចក្តីថា ព្រះសាស្តាទ្រង់បានឃើញថា សេនាសនៈក្នុងអាវាសនោះឯងនៃភិក្ខុនោះ ជាទីសប្បាយ ដោយហេតុនោះ ឯង ទើបត្រាស់ថា អ្នកចូរសម្រេចការនៅក្នុងវាសភគាមនោះចុះ ។ ការធ្វើឲ្យផ្សេងក្នុងបទថា អធម្មេន វគ្គកម្មំ ករោន្តិ ជាដើម នឹងមកក្នុងបាលីខាងមុខដោយពិត ។ បទថា អញ្ញត្រាបិ ធម្មា កម្មំ ករោន្តិ សេចក្តីថា ឆព្វគ្គិយភិក្ខុ ធ្វើកម្មវៀរចាកធម៌ខ្លះ ម្យ៉ាងទៀត បាឋៈនេះឯងជាបាលី កម្មដែលធ្វើដោយ វត្ថុដែលពិត ឈ្មោះថា ជាកម្មធ្វើតាមធម៌ សេចក្តីថា ឆព្វគ្គិយភិក្ខុមិនធ្វើ យ៉ាងនោះ ។ ក្នុងបទថា អញ្ញត្រាបិ វិនយា កម្មំ អញ្ញត្រាបិ សត្ថុសាសនា កម្មំ ក៏មានន័យដូច្នេះឯង ។ ក្នុងវិន័យ និងសត្ថុសាសនានេះ ការចោទ និងការ ប្រកាស ឈ្មោះថា វិន័យ ។ ញត្តិសម្បទា និងអនុសាវនសម្បទា ឈ្មោះថា សត្ថុសាសនា សេចក្តីថា ឆព្វគ្គិយភិក្ខុធ្វើកម្មវៀរចាកការចោទ ការប្រកាស ញត្តិសម្បទា និងអនុសាវនសម្បទាទាំងនោះ ។