អដ្ឋកថា កោសម្ពិក្ខន្ធកៈ

ក្បាលទី 6 · ទំព័រ 398

វិនិច្ឆ័យក្នុងកោសម្ពិក្ខន្ធកៈ វិនិច្ឆ័យក្នុងកោសម្ពិក្ខន្ធកៈ គប្បីជ្រាបដូច្នេះ ក្នុងបទថា តំ ភិក្ខុំ អាបត្តិយា អទស្សនេ ឧក្ខិបឹសុ នេះ មានអនុបុព្វីកថាដូចតទៅនេះ បានឮថា ភិក្ខុ ២ រូប គឺព្រះវិន័យធរ ១ ព្រះសុត្តន្តិក ១ នៅក្នុងអាវាសជាមួយគ្នា ភិក្ខុ ២ រូបនោះ ថ្ងៃមួយ ព្រះសុត្តន្តិកភិក្ខុចូលទៅកាន់វច្ចកុដិ ទុកទឹកជម្រះ ដ៏សេសក្នុងភាជនៈ ហើយចេញទៅ ព្រះវិន័យធរចូលទៅខាងក្រោយ ឃើញ ទឹកនោះ ចេញទៅហើយ ទើបសួរភិក្ខុនោះថា អាវុសោ លោកបន្សល់ទឹក នេះទុកឬ ភិក្ខុនោះឆ្លើយថា ករុណាអាវុសោ ភិក្ខុវិន័យធរសួរទៀតថា លោក ម្ចាស់មិនដឹងថា ត្រូវអាបត្តិព្រោះទឹកបន្សល់ទុកនេះឬ ភិក្ខុនោះឆ្លើយថា ករុណា ខ្ញុំមិនដឹង ព្រះវិន័យធរប្រាប់ថា អាវុសោមានអាបត្តិព្រោះហេតុនេះ ព្រះសុត្តន្តិកឆ្លើយថា បើមានខ្ញុំនឹងសម្តែង ព្រះវិន័យធរពោលថា អាវុសោ បើ មិនក្លែង ធ្វើដោយមិនមានសតិ ក៏មិនជាអាបត្តិ ។ ព្រះសុត្តន្តិកនោះបានជាអ្នកមានការឃើញអាបត្តិនោះ ថាមិនជាអាបត្តិ ឯព្រះវិន័យធរបានប្រាប់ដល់ពួកនិស្សិតរបស់ខ្លួនថា ព្រះសុត្តន្តិកនេះសូម្បីត្រូវ អាបត្តិក៏មិនដឹង ។ និស្សិតទាំងនោះ ជួបពួកនិស្សិតរបស់ព្រះសុត្តន្តិកនោះ ហើយ ទើបពោលថា ឧបជ្ឈាយ៍របស់ពួកលោក សូម្បីត្រូវអាបត្តិហើយ ក៏ មិនដឹងថា ត្រូវអាបត្តិ ។ ទើបនិស្សិតទាំងនោះ មកប្រាប់ដល់ឧបជ្ឈាយ៍ ។ ទើបលោកពោលយ៉ាងនេះថា វិន័យធរនេះ ពីមុននិយាយថា មិនជាអាបត្តិ ឥឡូវនេះ និយាយថា ជាអាបត្តិ លោកនិយាយកុហក ។ ទើបនិស្សិតទាំងនោះ ទៅបង្កជម្លោះដល់គ្នានឹងគ្នាយ៉ាងនេះថា ឧបជ្ឈាយ៍របស់ពួកលោកនិយាយ កុហក ។ លំដាប់នោះ ព្រះវិន័យធរបានឱកាស ទើបបានដាក់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិដ