កម្មក្ខន្ធកៈ

ក្បាលទី 6 · ទំព័រ 412

សម័យនោះ ព្រះសព្វញ្ញូពុទ្ធមានព្រះភាគទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង បណ្ឌុកភិក្ខុនិងលោហិតកភិក្ខ្បុ១ ទាំងឡាយជាអ្នកបង្កហេតុ បង្កជម្លោះ បង្ក វិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរក ពួកភិក្ខុដទៃទៀត ដែលជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយពាក្យយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នក ប្រាជ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាបក្ខពួករ បស់លោកទាំងឡាយដែរ ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយដែល មិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ។ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច ជា អ្នកសន្តោស មានសេចក្តីអេនោខ្មាស សេចក្តីរអែង ជាអ្នកប្រាថ្នាក្នុងសិក្ខា ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីបានជាបណ្ឌុកភិក្ខុ និងលោហិតកភិក្ខុទាំងឡាយជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃទៀត ដែលជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ ក្នុង សង្ឃដូចគ្នាដែរ ហើយនិយាយពាក្យយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនោះ ផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹង ជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ