អ្នកធ្វើតិរច្ឆានកថា

ក្បាលទី 6 · ទំព័រ 553

អ្នកធ្វើអធិករណ៍ក្នុងសង្ឃ ១ ជាមនុស្សល្ងង់ មិនឆ្លាស ច្រើនទៅដោយ អាបត្តិ មិនមានការកំណត់អាបត្តិ ១ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយ ការច្រឡូកច្រឡំមិនសមគួរ ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នាក៏ គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយ អង្គ ៣ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នាក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ ៣ ដទៃ ទៀត គឺភិក្ខុវិបត្តិចាកសីលក្នុងអធិសីល ១ វិបត្តិចាកអាចារក្នុងអជ្ឈាចារ ១ វិបត្តិចាកទិដ្ឋិក្នុងអតិទិដ្ឋិ ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នាក៏គប្បី ធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយ អង្គ ៣ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នាក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ ៣ ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ ១ ពោលតិះដៀលព្រះធម៌ ១ ពោលតិះដៀល ព្រះសង្ឃ ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នាក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ ៣ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នាក៏គប្បីធ្វើឧក្ខេបនីយកម្មព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ ៣ ពួក គឺភិក្ខុជាអ្នកធ្វើការ បង្កហេតុ ជាអ្នកធ្វើជម្លោះ ជាអ្នកធ្វើសេចក្តីទាស់ទែង ជាអ្នកធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណ៍ក្នុងសង្ឃពួក ១ ល្ងង់ មិនឆ្លាស ច្រើនដោយអាបត្តិ មិន មានការកំណត់អាបត្តិពួក ១ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូក ច្រឡំមិនសមគួរពួក ១ ម្នាលភិក្ខុ