អដ្ឋកថា ចុល្លវគ្គ
សមន្តប្បាសាទិកា តជ្ជនីយកម្ម វិនិច្ឆ័យក្នុងកម្មក្ខន្ធកៈជាបឋមនៃចុល្លវគ្គ គប្បីជ្រាបដូច្នេះជាមុន បទថា បណ្ឌុកលោហិតកា បានដល់ ជនពីររូបក្នុងពួកឆព្វគ្គិយ គឺបណ្ឌុក ១ លោហិតក ១ សូម្បីនិស្សិតទាំងឡាយរបស់លោកទាំង ២ ក៏ ប្រាកដឈ្មោះថា បណ្ឌុក និងលោហិតកដូចគ្នា ។ បីបទថា ពលវា ពលវំ បដិមន្តេថ សេចក្តីថា លោកទាំងឡាយ ចូរលើកវាទៈឲ្យល្អ ឲ្យខ្លាំងក្លា ។ បទថា អលមត្ថតរា ច គឺជាអ្នកអាចជាង ។ ក្នុងអង្គ ៣ មាន អសម្មុខា កតំ ជាដើម សេចក្តីថា កម្មដែលធ្វើ គឺ ចោទមិនចំពោះមុខសង្ឃ ធម្មវិន័យ និងបុគ្គលមិនសាកសួរ មុនធ្វើ ធ្វើដោយមិនតាមពាក្យប្តេជ្ញានៃបុគ្គលនោះឯង ។ បទថា អទេសនាគាមិនិយា បានដល់ ធ្វើដោយអាបត្តិ បារាជិក ឬសង្ឃាទិសេស ។ [ ៦-១៥ ] បណ្តាតិកៈទាំងនេះ ៩ បទ ក្នុង ៣ តិកៈខាងដើម ទ្រង់ ផ្សំត្រង់មួយបទៗ នឹងបទ ២ នេះ គឺ ធម្មេន កតំ វគ្គេន កតំ ត្រាស់ជា ៩ តិកៈ ។ រួមទាំងអស់ ទើបជា ១២ តិកៈ ដោយប្រការដូច្នេះ ។ [ ១៦-២៧ ] ១២ តិកៈនេះឯង ត្រាស់ទុកសូម្បីក្នុងសុក្កបក្ខ ដោយ អំណាចនៃចំណែកជាសត្រូវនឹងគ្នា ។ ពីរបទថា អននុលោមិកេហិ គិហិសំសគ្គេហិ សេចក្តីថា ដោយការច្រឡូកច្រឡំនឹងគ្រហស្ថ មានភាពជាអ្នកមានសេចក្តីសោយសោក ជាមួយគេជាដើម ដែលមិនសមគួរដល់បព្វជិត ។ បទថា ន ឧបសម្បាទេតព្វំ ជាដើម សេចក្តីថា ជាឧបជ្ឈាយ៍ ស្រាប់ហើយ មិនគប្បីឲ្យកុលបុត្រឧបសម្បទា មិនគប្បីឲ្យនិស្ស័យដល់ អាគន្តុកភិក្ខុ មិនគប្បីទទួលសាមណេរដទៃទុក ។ ពីរបទថា អញ្ញា វា តាទិសិកា បានដល់ អាបត្តិដែលស្មើគ្នា ។ បទថា បបិត្ថតរា បានដល់ អាបត្តិដែលធ្ងន់ជាង ។