ារិវាសិកក្ខន្ធកៈ
សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុអ្នកនៅ បរិវាស តែងទទួលត្រេកអរចំពោះអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនៈមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុស ក្អែលក្នុងវេលាស្រង់ទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ។ ភិក្ខុទាំងឡាយឯ ណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះ បង្អាប់ថា ពួកភិក្ខុអ្នកនៅបរិវាស មិនសមបើនឹងត្រេកអរចំពោះអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនៈមកឲ្យ ការនាំទីដេកមក ឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួល បាត្រ និងចីវរ ការដុសក្អែលក្នុងវេលាងូតទឹករបស់ភិក្ខុជាបកតត្តទាំងឡាយសោះ ។ ទើបភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ឲ្យ ប្រជុំភិក្ខុសង្ឃហើយ ទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ឯអប្បដិច្ឆន្នបរិវាសនោះបានសម្តែងរួចហើយ ក្នុងមហាក្ខន្ធក នៃមហាវគ្គ ចំណែកបរិវាស ៣ ទៀតនោះ មានសេចក្តីពិស្តារក្នុងសមុច្ចយក្ខន្ធក ។ បានឮថា ពួកភិក្ខុអ្នកនៅបរិវាស ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនៈមកឲ្យ ការនាំទីដេកមកឲ្យ ទឹក សម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែលក្នុងវេលាងូតទឹករបស់ភិក្ខុជាបកតត្តទាំងឡាយ ពិតមែន ឬ ។