ត្រាស់ហៅភិក្ខុទាំងឡាយមកថា
ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុមិនត្រូវត្រេកអរអភិវាទនកម្ម បច្ចុដ្ឋានកម្ម ។ បេ ។ ការដុសក្អែលខ្នងក្នុងវេលាស្រង់ទឹករបស់ពួកភិក្ខុជាបកតត្តឡើយ ភិក្ខុ ណាត្រេកអរ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត អភិវាទនកម្ម បច្ចុដ្ឋានកម្ម ។ បេ ។ ការដុសក្អែលខ្នងក្នុងវេលាស្រង់ទឹកដល់ មានត្តចារិកភិក្ខុទាំងឡាយតាមលំដាប់ចាស់ ( ខ្ចី ) ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបោសថ ១ បវារណា ១ ការទទួលសំពត់វស្សិកសាដក ១ ការលះបង់ភត្ត ១ ការទទួលភត្ត ១ ទាំង ៥ យ៉ាង ដល់មានត្តចារិកភិក្ខុ តាមលំដាប់ចាស់ ( ខ្ចី ) ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹង បញ្ញត្តវត្តដល់ពួកមានត្តចារិកភិក្ខុតាមទំនងដែលមានត្តចារិកភិក្ខុត្រូវប្រព្រឹត្ត ។ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុត្រូវប្រព្រឹត្តវត្តដោយ ប្រពៃ ។ ឯការប្រព្រឹត្តវត្តដោយប្រពៃក្នុងមានត្តនោះដូច្នេះ គឺមានត្តចារិកភិក្ខុ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើ មិន ត្រូវទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃសន្មតហើយក៏ មិនត្រូវប្រដៅភិក្ខុនី សង្ឃឲ្យមានត្តចំពោះអាបត្តិណា មិនគប្បីត្រូវអាបត្តិនោះ ទៀត ឬអាបត្តិដទៃដែលប្រហែលនឹងអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាង អាបត្តិនោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវ ហាមឧបោសថ មិនត្រូវហាមបវារណាដល់ភិក្ខុបកតត្ត មិនត្រូវធ្វើជាអ្នកមាន មាត់ពាក្យ ( ក្នុងអធិករណ៍នោះ ) មិនត្រូវទទួលនាទីជាធំក្នុងវត្ត មិនត្រូវឲ្យ ធ្វើឱកាស ( ដើម្បីចោទ ) មិនត្រូវចោទ មិនត្រូវរំលឹក មិនត្រូវប្រកបពួកភិក្ខុ ( ឲ្យឈ្លោ