សមុច្ចយក្ខន្ធកៈ

ក្បាលទី 6 · ទំព័រ 635

សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគគង់ក្នុងវត្តជេត ពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ វេលានោះឯង ឧទាយិដ៏ មានអាយុត្រូវអាបត្តិ ១ ឈ្មោះសព្ចោតនិកសុក្កវិសដ្ឋ្បិ១ តែមិនបានបិទបាំងទេ។ ឧទាយិភិក្ខុនោះប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ ១ ឈ្មោះសព្ចោតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទេ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច ហ្ន៎ ។ ភិក្ខុទាំងនោះនាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមានត្ត ៦ រាត្រីដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ ១ ឈ្មោះសព្ចោតនិកសុក្កវិសដ្ឋិ ដែល មិនបានបិទបាំងទុក ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ ។ ម្នាលភិក្ខុ ទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គឆៀង ស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងផ្គងអញ្ជលី ឡើង ហើយពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំត្រូវអាបត្តិ ១ ឈ្មោះសព្ចោតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ ចម្រើន ខ្ញុំនោះមកសូមមានត្ត ៦ រាត្រីនឹងសង្ឃ ចំពោះអាបត្តិ ១ ឈ្មោះ សព្ចោតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ។ បពិត្រព្រះសង្ឃដ៏ចម្រើន ។ ខ្ញុំត្រូវអាបត្តិ ១ ឈ្មោះសព្ចោតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំនោះមកសូមមានត្ត ៦ រាត្រី នឹងសង្ឃជាគម្រប់ ពីរដងទៀត ចំពោះអាបត្តិ ១ ឈ្មោះសព្ចោតនិកសុក្កវិសដ្ឋិដែលមិនបានបិទបាំង ទុក ។ បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំត្រូវអាបត្តិ ១ ឈ្មោះសព្ចោតនិក សុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត