ទ្រង់ធ្វើធម្មីកថា
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះដល់ភិក្ខុទាំងឡាយដែល មិនមានក្នុងទីចំពោះមុខទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ។ ( បទមាតិកាទាំង ៦ ) គឺបុគ្គលជាអធម្មវាទី ( អ្នកពោលមិន ត្រូវធម៌ ) ១ ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ១ សង្ឃជាអធម្មវាទី ១ បុគ្គលជាធម្មវាទី ( អ្នកពោលត្រូវធម៌ ) ១ ភិក្ខុទាំងឡាយច្រើនជាធម្មវាទី ១ សង្ឃជាធម្មវាទី ១ ។ បុគ្គលជាអធម្មវាទី ញ៉ាំងបុគ្គលជាធម្មវាទីឲ្យកត់សំគាល់ ឲ្យ ពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗ ថា នេះ ធម៌ នេះវិន័យ នេះពាក្យប្រដៅរបស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរគាប់ចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះរម្ងាប់យ៉ាងនេះឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ ជាសម្មុខាវិន័យប្លម គឺគ្រាន់តែប្រហែលគ្នានឹង ។ សម្មុខាវិន័យ ។ បុគ្គលជាអធម្មវាទី ញ៉ាំងភិក្ខុទាំងឡាយច្រើនជាធម្មវាទី ឲ្យ កត់សម្គាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញ រឿយៗ ថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍ នោះរម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែល គ្នានឹងសម្មុខាវិន័យ ។ បុគ្គលជាអធម្មវាទី ញ៉ាំងសង្ឃជាធម្មវាទីឲ្យកត់សម្គាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗ ថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅរបស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះ ចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះរម