គ្នាហាត់សមព្រះសូត្រ
ពួកភិក្ខុណាជាអ្នកទ្រទ្រង់វិន័យ ព្រះទព្វមល្លបុត្តក៏ រៀបចំសេនាសនៈដើម្បីពួកភិក្ខុទាំងនោះក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាវិនិច្ឆ័យវិន័យ ពួកភិក្ខុណាជាធម្មកថិក ព្រះទព្វមល្លបុត្តក៏រៀបចំ សេនាសនៈដើម្បីភិក្ខុទាំងនោះក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះនឹងនាំគ្នា ធ្វើសាកច្ឆាធម៌ ពួកភិក្ខុណាជាអ្នកចម្រើនឈាន ព្រះទព្វមល្លបុត្តក៏រៀបចំ សេនាសនៈដើម្បីភិក្ខុទាំងនោះក្នុងទីជាមួយគ្នា ដោយគិតថា ពួកភិក្ខុនោះនឹងមិន បៀតបៀនគ្នាទៅវិញទៅមក ពួកភិក្ខុណាជាអ្នកពោលនូវតិរច្ឆានកថា ច្រើនតែ មានរាងកាយមាំមួន ព្រះទព្វមល្លបុត្តក៏រេបោចំសេនាសនៈដើម្បីពួកភិក្ខុនោះក្នុង ទីជាមួយគ្នា ដោយគិតថា លោកមានអាយុទាំងឡាយនេះនឹងនៅទល់ភ្លឺដោយ ពោលនូវតិរច្ឆានកថានេះ ភិក្ខុទាំងឡាយណាមកដល់ក្នុងវេលាវិកាល ព្រះ ទព្វមល្លបុត្តក៏ចូលកាន់តេជោធាតុ ហើយរៀបចំសេនាសនៈដើម្បីភិក្ខុទាំងនោះ ដោយពន្លឺនៃតេជោធាតុនោះឯង ។ ចួនកាល មានភិក្ខុទាំងឡាយក្លែងមកក្នុង វេលាវិកាល ដោយគិតថា យើងទាំងឡាយនឹងបានឃើញឥទ្ធិប្បាដិហារ្យរបស់ ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ។ ភិក្ខុទាំងឡាយនោះក៏ចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោទព្វៈ ចូរលោករៀបចំ សេនាសនៈដើម្បីយើងទាំងឡាយ ។ ព្រះទព្វមល្លបុត្តដ៏មានអាយុនិយាយ យ៉ាងនេះនឹងភិក្ខុទាំងនោះថា លោកទាំងឡាយដ៏មានអាយុ ចង់នៅក្នុងទីណា ឲ្យខ្ញុំរៀបចំក្នុងទីណា ។