អដ្ឋកថា សមថក្ខន្ធកៈ

ក្បាលទី 6 · ទំព័រ 932

សម្មុខាវិន័យ វិនិច្ឆ័យក្នុងសមថក្ខន្ធកៈ គប្បីជ្រាបដូច្នេះ ព្រះមានព្រះភាគ ទ្រង់ដាក់បទមាតិកា ៦ មានបទថា អធម្មវាទី បុគ្គលោ ជាដើម ។ ទ្រង់ត្រាស់សេចក្តីពិស្តារដោយន័យ មានបទថា អធម្មវាទី បុគ្គលោ ធម្មវាទឹ បុគ្គលំ សញ្ញាបេតិ ជាដើម ។ បណ្តាបទទាំងនោះ បទថា សញ្ញាបេតិ បានដល់ ពោលពាក្យសម្តី ដែលសមនឹងហេតុ ព្រមានឲ្យ យល់ព្រម ។ បទថា និជ្ឈាបេតិ គឺធម្មវាទីបុគ្គលនោះ នឹងសម្លឹងមើល គឺ សម្លឹងអត្ថនោះដោយប្រការណា រមែងធ្វើដោយប្រការនោះ ។ ពីរបទថា បេក្ខេតិ អនុបេក្ខេតិ គឺធម្មវាទីបុគ្គលនោះ ទោះសម្លឹង និង សម្លឹងរឿយៗ នូវអត្ថនោះ ដោយប្រការណា រមែងធ្វើដោយប្រការនោះ ។ ពីរបទថា ទស្សេតិ អនុទស្សេតិ ជាពាក្យបរិយាយនៃពីរបទថា បេក្ខេតិ អនុបេក្ខេតិ នោះឯង ។ ពីរបទថា អធម្មេន វូបសមតិ សេចក្តីថា ព្រោះហេតុដែលអធម្មវាទី បុគ្គលនោះ ញ៉ាំងធម្មវាទីបុគ្គលនោះឲ្យវង្វេងហើយ សម្តែងអធម៌នោះឯង ដោយន័យជាដើមថា នេះជាធម៌ ទើបអធិករណ៍ឈ្មោះថា រម្ងាប់ដោយអធម៌ ។ ពីរបទថា ធម្មេន វូបសមតិ សេចក្តីថា ព្រោះហេតុដែល ធម្មវាទីបុគ្គល មិនញ៉ាំងអធម្មវាទីបុគ្គលឲ្យវង្វេង សម្តែងធម៌នោះឯង ដោយ ន័យមានពាក្យថា នេះជាធម៌ជាដើម ។ ទើបអធិករណ៍ឈ្មោះថា រម្ងាប់ ដោយធម៌ ។ អំពី សតិវិន័យ ក្នុងបទថា បញ្ចិមានិ ភិក្ខវេ ធម្មិកានិ សតិវិនយស្ស ទានានិ នេះ ការឲ្យមាន ៥ យ៉ាង គឺឲ្យដល់ភិក្ខុដែលបរិសុទ្ធ មិនមាន អាបត្តិ ១ ឲ្យដល់ភិក្ខុដែលត្រូវចោទ ១ ឲ្យដល់ភិក្ខុដែលសូម ១ សង្ឃឲ្យ ឯង ១ សង្ឃព្រមព្រៀងគ្នាតាមធម៌ឲ្យ ១ ។ ក្នុងបទថា បញ្ចិមានិ ភិក្ខវេ ជាដើមនេះ មានអធិប្បាយដូច្នេះថា ឯ ការឲ្យសតិវិន័យ ៥ នេះ ភិក្ខុរមែងបានដោយអំណាចអង្គនីមួយៗ ក៏ទេ ព្