អដ្ឋកថាសីហាសនទាយកត្ថេរាបទាន
វិសុទ្ធជនវិលាសិនី អបទានរបស់ព្រះសីហាសនទានកត្ថេរ មានពាក្យផ្តើមថា និព្វុតេ លោកនាថម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសុទ្ធត្ថៈ លោកកើតក្នុងត្រកូលមួយ ដែល ដល់ព្រមដោយទ្រព្យសម្បត្តិ សម្បូរដោយសទ្ធា កាលព្រះមានព្រះភាគគង់ ព្រះជន្មនៅ លោកនៅក្នុងទេវលោក ព្រោះលោកកើតមក កាលព្រះមាន ព្រះភាគបរិនិព្វានហើយ កាលដល់នូវភាពជាអ្នកដឹងក្តីហើយ បានឃើញ ចេតិយដែលបញ្ចុះព្រះបរមសារីរិកធាតុរបស់ព្រះមានព្រះភាគ ទើបបង្អោន ចិត្តថា ស្តាយហ្ន៎ ដែលអាត្មាអញកើតមកមិនទាន់កាលព្រះមានព្រះភាគទ្រង់ ព្រះជន្មនៅ មានចិត្តជ្រះថ្លាក្នុងព្រះចេតិយ កើតសោមនស្សឲ្យជាងសាង អាសនសីហៈលើធម្មាសនៈ សម្រេចដោយកែវគ្រប់ប្រភេទ វិចិត្រដូចទេវនិម្មិត ហើយធ្វើការបូជាដល់ព្រះពុទ្ធ ដូចទ្រង់គង់ព្រះជន្មនៅ ឲ្យសាងផ្ទះ កំពូលដ៏វិចិត្រ ដូចទិព្វវិមានលើធម្មាសនៈនោះ ឲ្យសាងជ្រញ់រងព្រះបាទ ។ កុលបុត្តនោះ ធ្វើការបូជាដោយទេនោ ធូបក្រអូប ផ្កា និងគ្រឿងក្រអូបជាដើម ច្រើនប្រភេទ ដរាបដល់អស់ជីវិតបែបនេះ ចុតិអំពីមនុស្សលោកនោះហើយ កើតក្នុងឆកាមាវចរសួគ៌ ៦ ជាន់ សោយចក្កពត្តិសម្បត្តិក្នុងមនុស្សលោក រាប់មិនអស់ និងសោយសម្បត្តិ គឺភាពជាព្រះរាជាក្នុងប្រទេសរាប់មិនអស់ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមកស្សបៈ បានបួស បំពេញ សមណធម៌ក្នុងរវាងនេះ កុលបុត្តនោះ អន្ទោលទៅមកក្នុងទេវលោក និង មនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលដែលសម្បូរដោយ សម្បត្តិមួយកន្លែង លុះដឹងក្តីហើយ បានស្តាប់ធម្មទេសនារប