អដ្ឋកថាឯកត្ថម្ភិកត្ថេរាបទាន
អបទានរបស់ព្រះឯកត្ថម្ភិកទាយកត្ថេរ មានពាក្យផ្តើមថា សុទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈរូបនេះ ក៏ជាអ្នកមានអធិការដែលធ្វើហើយ ក្នុងព្រះសម្ពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមសុទ្ធត្ថៈ កើតក្នុងត្រកូលមួយ ដែលដល់ព្រមដោយសម្បត្តិ ជាអ្នកថែរក្សាព្រៃ ។ ក្នុងសម័យនោះ ឧបាសក និងឧបាសិកាជាអ្នកមានសទ្ធា មានសេចក្តីជ្រះថ្លា មានឆន្ទៈតែមួយ តាំងចិត្ត ថា ពួកយើងនឹងសាងឧបដ្ឋានសាលាថ្វាយព្រះមានព្រះភាគ ទើបចូលទៅព្រៃ ដើម្បីរកទព្វសម្ភារៈ បានឃើញឧបាសកនោះ ក៏សូមថា សូមអ្នកឲ្យសសរ ពួកយើងត្រឹមតែមួយចុះ ។ ឧបាសកនោះ លុះជ្រាបការប្រព្រឹត្តទៅនោះ ហើយ ក៏ពោលថា ពួកអ្នកកុំគិតថ្វីឡើយ ដូច្នេះហើយ បានបញ្ជូនជនទាំងនោះ ទៅ ខ្លួនឯងលីសសរខ្លឹមមួយដើមទៅបង្ហាញដល់ព្រះសាស្តា ហើយ ប្រគល់ឲ្យមនុស្សទាំងនោះ ។ ដោយការឲ្យសសរខ្លឹមនោះឯង កុលបុត្តនោះ កើតសោមនស្ស យកទាននោះជាចំណុចចាប់ផ្តើមហើយ ធ្វើបុណ្យ មាន ការឲ្យទានជាដើមដទៃទៀតជាច្រើន ចុតិចាកអត្តភាពនោះហើយ កើតក្នុង ទេវលោក សោយទិព្វសម្បត្តិក្នុងកាមាវចរសួគ៌ ៦ ជាន់ អន្ទោលទៅមក បានសោយចក្រពត្តិសម្បត្តិ ក្នុងមនុស្សលោកច្រើនដងទៀត និងបានសោយ សម្បត្តិ គឺស្តេចបទេសរាជ្យរាប់មិនអស់ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង ត្រកូលមួយ ដែលសម្បូរដោយសទ្ធា បានស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះមាន ព្រះភាគ មួយអន្លើដោយមាតាបិតា មានសទ្ធា បព្វជ្ជាឧបសម្បទា រៀននូវ កម្មដ្ឋានដោយយកចិត្តទុកដាក់ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ លោកបានជាព្រះអរហន្តយ៉ាងនោះហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រក