អដ្ឋកថានន្ទត្ថេរាបទាន
អបទានរបស់ព្រះនន្ទត្ថេរ មានពាក្យផ្តើមថា បទុមុត្តរស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈរូបនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កុលបុត្តនេះកើតក្នុងត្រកូលមួយ នានគរហង្សវតី ដល់នូវភាពជាអ្នកដឹងក្តីហើយ ខណៈស្តាប់ធម៌ក្នុងសម្នាក់ របស់ព្រះមានព្រះភាគ បានឃើញភិក្ខុមួយរូប ដែលព្រះសាស្តាស្ថាបនាក្នុង តំណែងឯតទគ្គៈ ជាងពួកភិក្ខុទាំងឡាយខាងគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ខ្លួនឯងប្រាថ្នាតំណែងនោះដែរ ទើបថ្វាយមហាទាន ដែលច្រើនទៅ ដោយការបូជា និងសក្ការៈដល់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ តាំងបណិធាន ថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងអនាគតកាល ខ្ញុំព្រះអង្គគប្បីដូចសាវ័ករូប នោះ របស់ព្រះពុទ្ធដូចទ្រង់ចុះ ។ ចាប់តាំងអំពីនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតជា អណ្តើកធំក្នុងស្ទឹងឈ្មោះធម្មត្បា ។ ថ្ងៃមួយ បានឃើញព្រះសាស្តាប្រថាប់ ឈរត្រង់ច្រាំង ដើម្បីឆ្លងស្ទឹង អណ្តើកបំណងឲ្យព្រះមានព្រះភាគឆ្លងនូវ ។ ត្រើយ ទើបក្រាបចុះទៀបបាទារបស់ព្រះសាស្តា ។ ព្រះសាស្តាទ្រង់ជ្រាប អធ្យាស្រ័យរបស់អណ្តើកហើយ ទ្រង់ក៏ប្រថាប់ឈរលើខ្នង ។ អណ្តើក ត្រេកអរណាស់ ខំហែលកាត់ខ្សែទឹកដល់ត្រើយនាយយ៉ាងរហ័ស ។ ព្រះមាន ព្រះភាគត្រាស់អនុមោទនាដល់អណ្តើក ត្រាស់ចង្អុលបង្ញាញដល់សម្បត្តិ ដែលអណ្តើកនឹងបានទទួល ហើយយាងទៅ ។