ចុល្លបន្ថកត្ថេរាបទានទី ៤
កាលនោះ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួល គ្រឿងបូជា គេចចេញចាកគណៈ ទៅគង់ក្នុងព្រៃហិមពាន្ត ។ គ្រានោះ ខ្ញុំនៅក្នុងអាស្រម នាព្រៃហិមពាន្ត បានចូលទៅគាល់ព្រះលោកនាយក ព្រះអង្គមានព្យាយាមធំ ដែលទ្រង់ទើបស្តេចមកដល់ថ្មីៗ ។ ខ្ញុំកាន់ឆត្រជាវិការនៃផ្កា ហើយចូលទៅគាល់ព្រះនរាសភៈ ដែល កំពុងចូលសមាធិហើយ បានធ្វើឲ្យខូចសមាធិព្រះអង្គ ។ ខ្ញុំផ្គងដៃ ទាំងពីរហើយ ថ្វាយឆត្រផ្កា ព្រះមានព្រះភាគ ជាមហាមុនី ព្រះនាម បទុមុត្តរៈ ទ្រង់បានទទួល ។ ពួកទេវតាទាំងអស់ មានចិត្តរីករាយ ចូលទៅកាន់ព្រៃហិមពាន្ត ពួកទេវតាទាំងនោះ បានញ៉ាំង សាធុការឲ្យប្រព្រឹត្តទៅ ( ហើយពោលថា ) ព្រះពុទ្ធមានបញ្ញាចក្ខុ នឹងធ្វើអនុមោទនា ។ ទេវតាទាំងនោះ លុះពោលពាក្យនេះហើយក៏ ចូលទៅគាល់ព្រះសម្ពុទ្ធ ដ៏ប្រសើរជាងនរៈ ដែលកំពុងបាំង ឆត្រផ្កាឈូកដ៏ឧត្តមរបស់ខ្ញុំ ព្ធដ៏អាកាស ។ ( ព្រះបទុមុត្តរៈត្រាស់ថា ) តាបសបានលើកឆត្រប្រដាប់ ដោយស្រទាប់ ៧ ថ្វាយតថាគត តថាគតនឹងសម្តែងសរសើរតាបស នោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ តាបសនេះ នឹងសោយទេវរាជ្យ អស់ ២៥ កប្ប មួយទៀត នឹងបានជាស្តេច ចក្រពត្តិ អស់ ៣៤ ដង ។ តាបសនេះ បើអន្ទោលទៅកាន់កំណើត ណាៗ ទោះជាទេវតា ឬជាមនុស្ស ផ្កាឈូកនឹងបាំងតាបសនោះ ដែលកំពុងស្ថិតនៅក្នុងទីវាល ។ កន្លងទៅមួយសែនកប្ប ព្រះបរម សាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូល នឹង ត្រាស់ដឹងក្នុងលោក ។ លុះដល់សាសនា ដែលព្រះពុទ្ធព្រះនាម គោតម ទ្រង់ប្រកាសហើយ តាបសនោះ នឹងបាននូវអត្តភាពជា មនុស្ស ជាអ្នកប្រសើរក្នុងកាយ ដ៏សម្រេចដោយចិត្ត ។