បិលិន្ទវច្ឆត្ថេរាបទានទី ៥
កាលព្រះលោកនាថ ព្រះនាមសុមេធៈ ទ្រង់ជាអគ្គបុគ្គល ទ្រង់បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើនូវ ការបូជាព្រះស្តូប ។ ព្រះខីណាស្រពទាំងឡាយណា ដែលបាន អភិញ្ញា ៦ មានឫទ្ធិច្រើន នៅក្នុងទីនោះ ខ្ញុំក៏បានប្រជុំព្រះខីណា ស្រពទាំងនោះ ក្នុងទីនោះ ហើយបានធ្វើសង្ឃភត្ត ។ កាល នោះ ព្រះថេរៈឈ្មោះសុមេធៈ ជាឧបដ្ឋាករបស់ព្រះមានព្រះភាគ ព្រះនាមសុមេធៈ ព្រះថេរៈនោះ បានធ្វើអនុមោទនាក្នុងកាលនោះ ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំបានចូលទៅក្នុងវិមាន ដែលមានស្រីអប្សរ ៨៦ ពាន់ កើតឡើងសម្រាប់ខ្ញុំ ។ ពួកស្រីអប្សរនោះ ប្រព្រឹត្ត តម្រូវចិត្តខ្ញុំ ដោយកាមទាំងពួង សព្វៗ កាល ខ្ញុំគ្របសង្កត់នូវពួក ទេវតាដទៃ នេះជាផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ២៥ កាលនោះ ខ្ញុំបានជាស្តេចចក្រពត្តិ ឈ្មោះវរុណៈ មានភោជនដ៏បរិសុទ្ធ ។ មនុស្សទាំងឡាយនោះ មិនបាច់សាបព្រោះពូជ មិនបាច់ភ្ជួរដោយ នង្គ័ល តែងបរិភោគស្រូវសាលី ដែលដុះក្នុងទីមិនបាច់ភ្ជួរ ។ ខ្ញុំ សោយរាជ្យ ក្នុងអត្តភាពជាមនុស្សនោះហើយក៏ បានទៅកាន់ អត្តភាពជាទេវតាម្តងទៀត ការបរិបូរដោយភោគៈបែបនេះ ក៏កើតឡើង សម្រាប់ខ្ញុំក្នុងកាលនោះ ។ សត្វទាំងអស់ ទោះបីជាមិត្តក្តី មិន មែនជាមិត្តក្តី មិនដែលបៀតបៀនខ្ញុំ ខ្ញុំរមែងជាទីស្រឡាញ់នៃសត្វ ទាំងពួង នេះជាផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ៣០ ពាន់ ព្រោះ ហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ឡើយ នេះជាផលនៃគ្រឿងក្រអូប និងគ្រឿងលាប ។ ក្នុងភទ្ទកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិមួយអង្គ ជាធំជាងជន មានអានុភាព ច្រើន ជារាជឥសី មានកម្លាំងច្រើន ។