អដ្ឋកថាបិលិន្ទវច្ឆត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 35

អបទានរបស់ព្រះបិលិន្ទវច្ឆត្ថេរ មានពាក្យផ្តើមថា និព្វុតេ លោកនាថម្ហិ ដូច្នេះ ។ ព្រះថេរៈរូបនេះ ក៏មានអធិការដែលធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈ កុលបុត្តនេះ កើតក្នុងត្រកូលមានភោគៈច្រើន ក្នុងនគរហង្សវតី ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តាដោយន័យដូចពោលហើយ ខាងដើម ឃើញព្រះសាស្តាតាំងភិក្ខុមួយរូប ក្នុងតំណែងជាឯតទគ្គៈ ខាងជាទី ស្រឡាញ់ពេញចិត្តរបស់ទេវតាទាំងឡាយ ប្រាថ្នាតំណែងនោះ ធ្វើបុណ្យ ដរាបដល់អស់ជីវិត ចុតិចាកអត្តភាពនោះហើយ អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសុមេធៈ កើតឡើង ក្នុងផ្ទះមានត្រកូលមួយកន្លែង កាលព្រះមានព្រះភាគបរិនិព្វានហើយ លោកបូជាព្រះស្តូបរបស់ព្រះមានព្រះភាគអង្គនោះ ថ្វាយមហាទានដល់ព្រះសង្ឃ ឃ្លាតចាកអត្តភាពនោះហើយ សោយសម្បត្តិទាំងពីរ ក្នុងទេវតា និង មនុស្សទាំងឡាយ កាលព្រះពុទ្ធមិនទាន់កើតឡើង បានជាស្តេចចក្រពត្តិ ឲ្យមហាជនតាំងនៅក្នុងសីល ៥ ឲ្យជាអ្នកមានស្ថានសួគ៌ជាទីទៅខាងមុខ កាលព្រះមានព្រះភាគនៃយើងទាំងឡាយ មិនទាន់កើតឡើងនោះឯង កុលបុត្ត នេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថី ញាតិទាំងឡាយដាក់ឈ្មោះ ថា បិលិន្ទៈ ។ ពាក្យថា វច្ឆ ជាឈ្មោះថារបស់គោត្ត ។ ក្នុងកាលតមក លោកបានប្រាកដនាមថា បិលិន្ទវច្ឆៈ ព្រោះជាអ្នកច្រើនទៅដោយសេចក្តី សង្វេគ ទើបបួសជាបរិព្វាជក សម្រេចវិជ្ជាឈ្មោះចូឡគន្ធារៈ ដោយវិជ្ជានោះ ធ្វើឲ្យហោះបាន នឹងដឹងចិត្តអ្នកដទៃ ដល់នូវភាពជាបុគ្គលប្រសើរ ដោយ លាភ និងយស អាស្រ័យនៅក្នុងនគររាជគ្រឹះ ។ លំដាប់នោះ ព្រះមានព្