អដ្ឋកថារាហុលត្ថេរាបទាន
អបទានរបស់ព្រះរាហុលត្ថេរ មានពាក្យផ្តើមថា បទុមុត្តរស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈរូបនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះ មានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ព្រះធម្មទេសនាក្នុងសម្នាក់ ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុ ១ រូប ក្នុងឋានៈជាកំពូលជាង ភិក្ខុទាំងឡាយ ដែលប្រាថ្នាចំពោះការសិក្សា ខ្លួនឯងក៏ប្រាថ្នាតំណែងនោះដែរ ទើបបំពេញបុណ្យដ៏ធំក្រៃលែង មានការជម្រះសេនាសនៈ ធ្វើឲ្យភ្លឺស្វាង ជាដើម ហើយបានតាំងសេចក្តីប្រាថ្នា ។ លោកចុតិចាកអត្តភាពនោះហើយ អន្ទោលទៅមកក្នុងទេវតានិ ងមនុស្សទាំងឡាយ សោយសម្បត្តិទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ ព្រោះអាស្រ័យព្រះពោធិសត្វនៃយើង ទើបកើតក្នុង ព្រះគភ៌របស់ព្រះនាងយសោធរាទេវី មានឈ្មោះថា រាហុលកុមារ ទ្រង់ ចម្រើនដោយខត្តិយបរិវារជាច្រើន ។ វិធីបព្វជ្ជារបស់ព្រះថេរៈ មកហើយ ក្នុងខន្ធកៈនោះឯង ។ លោកបព្វជ្ជាហើយ បានទទួលឱវាទដោយល្អ ដោយ សុត្តបទជាច្រើន ក្នុងសម្នាក់របស់ព្រះសាស្តា មានញាណចាស់ក្លា ចម្រើន វិបស្សនា សម្រេចអរហត្ត ។ លោកបានជាព្រះអរហន្តហើយ ពិចារណា បដិបទារបស់ខ្លួន កាលព្យាករអរហត្តផល ទើបភាសិតទាំង ៤ គាថា ( ក្នុងខុទ្ទកនិកាយ ថេរគាថា ) នេះថា សព្រហ្មចារីបុគ្គលទាំងឡាយ ស្គាល់ច្បាស់នូវអាត្មាអញថា រាហុលដ៏ចម្រើន ជាអ្នកប្រកបដោយគុណទាំងពីរយ៉ាង គឺជាតិ និងប្រតិបត្តិ ព្រោះអាត្មាអញជាកូននៃព្រះពុទ្ធផង ជាអ្នកមាន បញ្ញាចក្ខុ ក្នុងធម៌ទាំងឡាយផង អាសវៈរបស់អាត្មាអញ អស់ ហើយផង