អដ្ឋកថាឧបសេនវង្គន្តបុត្តត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 50

ឧបសេនវង្គន្តបុត្តត្ថេរាបទាន អបទានរបស់ព្រះឧបសេនវង្គន្តបុត្តត្ថេរ មានពាក្យផ្តើមថា បទុមុត្តរំ ភគវន្តំ ដូច្នេះ ។ ព្រះថេរៈរូបនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះ មានត្រកូល ក្នុងនគរហង្សវតី ចម្រើនវ័យហើយ ទៅកាន់សម្នាក់ព្រះសាស្តា ស្តាប់ធម៌ ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ ជាង ភិក្ខុដែលនាំសេចក្តីជ្រះថ្លាមកឲ្យបុគ្គលដោយជុំវិញ ធ្វើកម្មដ៏ធំក្រៃលែងក្នុង ព្រះសាស្តា ហើយប្រាថ្នាតំណែងនោះ បំពេញកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង គភ៌របស់នាងរូបសារីព្រាហ្មណីក្នុងនាលកគាម មានឈ្មោះថា ឧបសេន ។ កុលបុត្តនោះចម្រើនវ័យហើយ រៀនចប់ត្រៃវេទ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា បាននូវសទ្ធាចេញបួស ឧបសម្បទាបានវស្សា ១ គិតថា អញនឹង ញ៉ាំងគភ៌ព្រះអរិយៈឲ្យចម្រើន ទើបឲ្យកុលបុត្តម្នាក់បួសក្នុងសម្នាក់របស់ខ្លួន ហើយទៅគាល់ព្រះសាស្តាជាមួយកុលបុត្តនោះ កាលព្រះសាស្តាទ្រង់ជ្រាប ថា ភិក្ខុនោះ ជាសទ្ធិវិហារិករបស់ព្រះឧបសេន ដែលមិនទាន់មានវស្សា គ្រប់គ្រាន់ ទើបទ្រង់តិះដៀលថា ម្នាលមោឃបុរស ហេតុអ្វី អ្នកវិលមក ដើម្បីភាពជាអ្នកមានបរិស័ទឆាប់រហ័ស ទើបគិតថា ឥឡូវនេះ អញត្រូវ ព្រះសាស្តាទ្រង់តិះដៀលព្រោះបរិស័ទម្នាក់ ណ្ហើយចុះ អញនឹងអាស្រ័យ បរិស័ទនោះឯង ធ្វើឲ្យព្រះសាស្តាទ្រង់ពេញព្រះហបឫទ័យ ដូច្នេះហើយ ទើប បំពេញវិបស្សនា មិនយូរបុន្មានក៏សម្រេចអរហត្ត ។ លោកជាព្រះអរហន្ត