សោបាកត្ថេរាបទានទី ៩
កាលខ្ញុំកំពុងតែសម្ហាតញកជិតភ្នំ ដ៏ឧត្តមប្រសើរ ព្រះមាន ព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់ស្តេចមកកាន់សម្នាក់ខ្ញុំ ។ លុះ ខ្ញុំឃើញព្រះសម្ពុទ្ធស្តេចមកដល់ ក៏ក្រាលកម្រាល ហើយបូជា អាសនៈ ជាវិការនៃផ្កា ចំពោះព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ព្រះអង្គ មិនញាប់ញ័រដោយលោកធម៌ ។ ព្រះលោកនាយក ព្រះនាម សិទ្ធត្ថៈ គង់លើបុប្ផាសនៈ ហើយជ្រាបគតិរបស់ខ្ញុំ ទើបទ្រង់បន្លឺ ឡើងនូវអនិច្ចតាធម៌ថា សង្ខារទាំងឡាយ មិនទៀងទាត់ពិត មាន ការកើតឡើង និងការសូន្យទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងឡាយនោះបាន ទើប នាំមកនូវសេចក្តីសុខ ។ ព្រះសព្វញ្ញូពុទ្ធ ព្រះអង្គជាឆ្នើមក្នុង លោក ជានរាសភៈ ជាអ្នកប្រាជ លុះទ្រង់សម្តែងអនិច្ចតាធម៌នេះ ចប់ហើយ ទើបស្តេចហោះឡើងទៅព្ធដ៏អាកាស ដូចស្តេចហង្ស កាលហើរទៅព្ធដ៏អាកាស ។ ខ្ញុំបានលះបង់នូវទិដ្ឋិរបស់ខ្លួន ហើយ ចម្រើននូវអនិច្ចសញ្ញា ខ្ញុំក៏បានចម្រើនអស់ ១ ថ្ងៃ ហើយធ្វើ មរណកាលក្នុងទីនោះ ។ ខ្ញុំសោយសម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បានដល់នូវបច្ឆិមភព ខ្ញុំចូលទៅកាន់កំណើត ប្រកបដោយផល ។ ខ្ញុំមានអាយុ ៧ ឆ្នាំ ខ្ញុំចេញចាកផ្ទះចូលទៅកាន់ ផ្នួស បានដល់អរហត្តផល ។ ខ្ញុំមានព្យាយាមតឹងរុឹងណាស់ មានចិត្តបញ្ជូនទៅកាន់សមាធិ មានចិត្តតម្កល់ខ្ជាប់ល្អក្នុងសីល ញ៉ាំងព្រះពុទ្ធជាមហានាគ ឲ្យប្រោសប្រាណ ហើយបានឧបសម្បទា ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការថ្វាយផ្កា ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានចម្រើននូវអនិច្ចសញ្ញា ក្នុងកាលនោះ ការអស់ អាសវៈ ក៏បានសម្