អដ្ឋកថាសោបាកត្ថេរាបទាន
អបទានរបស់ព្រះសោបាកត្ថេរ មានពាក្យផ្តើមថា បព្ភារំ សោធយន្តស្ស ដូច្នេះ ។ ព្រះថេរៈសោបាកៈនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះជិន ស្រីដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃ ព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតជាបុត្តកុដុម្ពិកៈម្នាក់ ថ្ងៃមួយ ឃើញព្រះសាស្តាហើយ បានបង្អោនផ្លែ ក្រូចព្រៃចូលទៅថ្វាយព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សោយជាការ អនុគ្រោះដល់កុលបុត្តនោះ ។ កុលបុត្តនោះ ជ្រះថ្លាក្រៃលែងក្នុងព្រះសាស្តានិ ងក្នុងភិក្ខុសង្ឃ ផ្តើមតាំងសាលាកភត្ត បានថ្វាយភត្តដែលលាយដោយ ទឹកដោះដល់ភិក្ខុ ៣ អង្គ ដែលចាត់មកអំពីសង្ឃ ដរាបដល់អស់ជីវិត ។ ដោយបុណ្យទាំងនោះ កុលបុត្តនោះ សោយសម្បត្តិក្នុងទេវតា និងមនុស្ស ទាំងឡាយ ឆ្លាស់គ្នាទៅ សម័យមួយ កើតក្នុងកំណើតមនុស្ស បានថ្វាយភត្ត លាយដោយទឹកដោះ ដល់ព្រះបច្ចេកសម្ពុទ្ធមួយអង្គ ។ លោកបំពេញបុណ្យក្នុងភពនោះៗ យ៉ាងនេះ ត្រាច់ទៅក្នុងសុគតិភព នោះឯង ក្នុងពុទ្ធុប្បាទកាលនេះ បដិសន្ធិក្នុងផ្ទៃរបស់ស្រីក្រីក្រម្នាក់ ក្នុង ក្រុងសាវត្ថី ដោយផលដែលហូរមកនៃកម្មក្នុងកាលមុន ។ ស្រីនោះ រក្សា ។ គភ៌អស់ ១០ ខែ កាលគភ៌ចាស់ ក្នុងពេលប្រសូតមិនអាចប្រសូត ក៏សន្លប់ ដេកដូចស្លាប់អស់កាលយូរ ។ ពួកញាតិនាំនាងទៅកាន់ព្រៃខ្មោច ដោយ សម្គាល់ថាស្លាប់ហើយ ទើបលើកឡើងកាន់ជើងថ្ករ កាលព្យុះ និងភ្លៀងតាំង ឡើង ដោយអានុភាពរបស់ទេវតា ទើបមិនបានដុត នាំគ្នាចៀសចេញទៅ ។ ទារកមិនមានរោគ ចេញអំពីឧទរមាតា ដោយអានុភាពនៃទេវតានោះឯង ព្រោះកើតក្នុងភពចុងក្រោយ ។