សុមង្គលត្ថេរាបទានទី ១០
ខ្ញុំមានប្រាថ្នានឹងបូជានូវគ្រឿងបូជា កំពុងតាក់តែងភោជន ទទួលពួកព្រាហ្មណ៍ បានស្ថិតនៅក្នុងរោងដ៏ធំ ។ គ្រានោះ ខ្ញុំបាន ឃើញព្រះសម្ពុទ្ធព្រះនាមបិយទស្សី ព្រះអង្គមានយសធំ ទ្រង់ទូន្មាន សត្វលោកទាំងពួង ព្រះអង្គជាព្រះសយម្ភូ ជាបុគ្គលដ៏ប្រសើរ ។ ព្រះអង្គមានជោគ មានរស្មីរុងរឿង មានពួកសាវ័កចោមរោម កំពុងស្តេចទៅក្នុងផ្លូវ រុងរឿងដូចជាព្រះអាទិត្យ ។ ខ្ញុំផ្គងអញ្ជលី ហើយ ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បាននិមន្តព្រះអង្គដោយចិត្តថា សូមព្រះមហាមុនី ស្តេចនិមន្តមក ។ ព្រះសាស្តា ប្រសើរក្នុង លោក ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ហើយស្តេចចូលទៅកាន់ទ្វារផ្ទះ របស់ខ្ញុំ ( ជាមួយ ) នឹងព្រះខីណាស្រពមួយពាន់អង្គ ។ ( ខ្ញុំក្រាប ទូលថា ) បពិត្របុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រ បុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ សូមព្រះអង្គស្តេចឡើងកាន់ ប្រាសាទរបស់ខ្ញុំ ហើយគង់លើអាសនៈដ៏ប្រសើរ ។ ព្រះសម្ពុទ្ធ ព្រះនាមបិយទស្សី ព្រះអង្គមានឥន្ទ្រិយទូន្មានហើយ ព្រះអង្គមាន ភិក្ខុព្រះខីណាស្រពជាបរិវារ ដែលមានឥន្ទ្រិយទូន្មានហើយដែរ ព្រះអង្គឆ្លងវដ្តសង្សារ ប្រសើរជាងពួកជនអ្នកឆ្លង ទ្រង់បាន ឡើងកាន់ប្រាសាទ ហើយគង់លើអាសនៈដ៏ប្រសើរ ។ អាមិស ណា ដែលខ្ញុំតាក់តែង បម្រុងទុកក្នុងផ្ទះរបស់ខ្លួន ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយអាមិសនោះ ចំពោះព្រះពុទ្ធដោយដៃទាំងពីររបស់ខ្លួន ។ ខ្ញុំ មានចិត្តជ្រះថ្លា មានចិត្តល្អ មានសេចក្តីត្រេកអរ ធ្វើអញ្ជលីនមស្ការ នូវព្រះពុទ្ធដ៏ប្រសើរថា ឱហ្ន៎ ព្រះពុទ្ធមានអានុភាពថ្លៃថ្លា ។ បណ្តា ភិក្ខុ ៨ អង្គ ដែលចូលមកកាន់ទីឆាន់ មានព្រះខីណាស្រពច្រើន អង្គនេះ ជាអានុភាពរបស់ព្រះអង្គ ខ